ក្រុមហ៊ុន​មកពី​ជប៉ុន​ចុះ​ពិនិត្យ​គម្រោង​ទុនវិនិយោគ​អគារ​ប៊ូ​ឌី​ង

6 Videos


ក្រោយពីមានភាពចម្រូងចម្រាស់ អស់រយៈពេលជាយូរឆ្នាំមកនោះ គម្រោងការវិនិយោគអាគារប៊ូឌីញទំនងជា ត្រូវបានដាក់ឲ្យមានការវិនិយោគសារជាថ្មី ដោយក្រុមហ៊ុនរបស់ប្រទេសជប៉ុនមួយ ។

ក្រុមហ៊ុន​មកពី​ជប៉ុន​ចុះ​ពិនិត្យ​គម្រោង​ទុនវិនិយោគ​អគារ​ប៊ូ​ឌី​ង

P9

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ តំណាងក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ សាលារាជធានីភ្នំពេញ អាជ្ញាធរដែនដី និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ឋ បានអមដំណើរគណៈប្រតិភូក្រុមហ៊ុនមួយមកពីប្រទេសជប៉ុនដើម្បីចុះពិនិត្យអគារប៊ូឌីង ដែលមានបណ្តោយប្រវែង ៣៣០ ម៉ែត្រ ទទឹង ១៨ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីបោះទុនវិនិយោគនៅនឹងកន្លែង ។

ក្រុមហ៊ុន​មកពី​ជប៉ុន​ចុះ​ពិនិត្យ​គម្រោង​ទុនវិនិយោគ​អគារ​ប៊ូ​ឌី​ង

បន្ទាប់ពីដឹងឮ និង ឃើញការចុះពិនិត្យលទ្ឋភាពក្នុងការវិនិយោគនៅនឹងកន្លែងពីសំណាក់ក្រុមហ៊ុនជប៉ុននាពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋភាគច្រើនដែលរស់នៅក្នុងអគារប៊ូឌីងមានការសប្បាយចិត្តគ្រប់ៗគ្នា ហើយក៏មានអ្នកខ្លះមានក្តីបារម្មណ៍ពីការវិនិយោគនេះដែរ ព្រោះពួកគាត់មិនទាន់បានដឹងច្បាស់ពីគោលការណ៍វីនិយោគ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានព័ត៌មានលម្អិតពីគម្រោងវិនិយោគនេះនៅឡើយទេ ៕

                                                                                               សុថាត់

ក្រុមហ៊ុន​មកពី​ជប៉ុន​ចុះ​ពិនិត្យ​គម្រោង​ទុនវិនិយោគ​អគារ​ប៊ូ​ឌី​ង