ជនសង្ស័យ​ម្នាក់​ឆក់​ខ្សែក​បានសម្រេច​គេច​មិន​រួច​ ត្រូវ​ពលរដ្ឋ​វាយ​របួសធ្ងន់​ប្រគល់​ឲ្យ​ប៉ូលិស

ជនសង្ស័យ​ម្នាក់​ឆក់​ខ្សែក​បានសម្រេច​គេច​មិន​រួច​ ត្រូវ​ពលរដ្ឋ​វាយ​របួសធ្ងន់​ប្រគល់​ឲ្យ​ប៉ូលិស



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​នារី​ម្នាក់​បានសម្រេច​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​មួយ​ដៃ​មួយ​ជើង​រង​របួស​ធ្ងន់ ប្រគល់អោយ​សមត្ថកិច្ច។

សាក្សី​បាន​ឲ្យ​ដឹង​ថា ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខ តាម​បណ្ដោយ​ផ្លូវ​៥១ កែង​៣១០ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ ខុន បូរី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ខេត្ត​កណ្ដោល​។ ជនរងគ្រោះ​ឈ្មោះ សោរ សុភាព ភេទ​ស្រី អាយុ​៥៣​ឆ្នាំ។

​សាក្សី​បន្ត​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​នារី​៣​នាក់​ ម្ដាយ​និង​កូនស្រី​២​នាក់​ បាន​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក HAGATE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AD-8086 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មកដល់​ចំណុច​កើតហេតុ​ក៏​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-7383 បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​មក​អែប​ជិត​រួច​ឆក់​យក​ខ្សែក​ពី​នារី​រងគ្រោះ​ដែល​ជា​ម្ដាយ​បានសម្រេច។ ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ស្រែក​ថា ចោរៗ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ចំការមន​កំពុង​ល្បាត​តាម​ដង​ផ្លូវ​ដេញ​ចាប់​បាន​យ៉ាង​ជាក់ស្តែង​តែ​ម្តង។

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​ម៉ូតូ​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌចំការមន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ចំការមន​ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី​៕

ជនសង្ស័យ​ម្នាក់​ឆក់​ខ្សែក​បានសម្រេច​គេច​មិន​រួច​ ត្រូវ​ពលរដ្ឋ​វាយ​របួសធ្ងន់​ប្រគល់​ឲ្យ​ប៉ូលិស ជនសង្ស័យ​ម្នាក់​ឆក់​ខ្សែក​បានសម្រេច​គេច​មិន​រួច​ ត្រូវ​ពលរដ្ឋ​វាយ​របួសធ្ងន់​ប្រគល់​ឲ្យ​ប៉ូលិស