បញ្ជូន​ជនសង្ស័យ​ប្រុសស្រី​៣​នាក់ ពាក់​ព័​ន្ធ​នឹង​ករណី​ជួញដូរគ្រឿងញៀន​ទៅ​តុលាការ​

បញ្ជូន​ជនសង្ស័យ​ប្រុសស្រី​៣​នាក់ ពាក់​ព័​ន្ធ​នឹង​ករណី​ជួញដូរគ្រឿងញៀន​ទៅ​តុលាការ​



សៀមរាប ៖ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ដោយ​ខុសច្បាប់​និង​ដកហូត​បាន​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​ដែល​មាន​ទម្ងន់​០.១​ក្រាម ឧ​បករ​ណ៍​ប្រើប្រាស់​ថ្នាំញៀន​ និង​សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយ​ចំនួន​និង​នៅ​ចំណុច ភូមិ​វត្ត​បូ​ព័ សង្កាត់​សាលា​កំរើក ក្រុង​ខេត្តសៀមរាប​ រួច​បញ្ជូន​មក​កាន់​ការិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សួរនាំ​បន្ត។

ជនសង្ស័យ​ទាំង​០៣​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ ទី​១​ឈ្មោះ​លាង​ គឹម​ទី ​ភេទប្រុស កើត​នៅ​ឆ្នាំ​២០០០ មុខរបរ​បុគ្គលិក​ស្នាដៃ​ម៉ែក្មេក មាន​ទីលំនៅ​ភូមិ​វាល​ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ពី​បទ​រក្សាទុក ​ទី​២ ឈ្មោះ ហ៊ីម សុផា​វុ​ធ ​ភេទប្រុស កើត​នៅ​ឆ្នាំ​១៩៩៦ មុខរបរ​បុគ្គលិក ស្នាដៃ​ម៉ែក្មេក មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៦ ​ខែមិថុនា ឆ្នាំ​២០១៦ ពី​បទ​ប្រើប្រាស់ ៣ ឈ្មោះ​ពេជ្រ ចិន្តា ភេទ​ស្រី​កើត​នៅ​ឆ្នាំ​១៩៩៦ មុខរបរ​បុគ្គលិក ស្នាដៃ​ម៉ែក្មេក មាន​ទីលំនៅ​ភូមិ​ព្រៃ​ថ្មី​ សង្កាត់​ទឹក​វិល ក្រុង​ខេត្ត​សៀមរាប ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៦​ខែ​មិថុនា ឆ្នាំ​២០១៦ ពីបទ​ប្រើប្រាស់។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​នៅ​រសៀល ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់៕