ស្ត្រី​ជើង​ខ្លាំង​ចែកចាយ​គ្រឿងញៀន​ ដក​ដាវ​សាំម៉ូរ៉ៃ ​តដៃ​សមត្ថកិច្ច

ស្ត្រី​ជើង​ខ្លាំង​ចែកចាយ​គ្រឿងញៀន​ ដក​ដាវ​សាំម៉ូរ៉ៃ ​តដៃ​សមត្ថកិច្ច



បាត់ដំបង​ ៖ ​ស្ត្រី​ជើង​ខ្លាំង​វ័យ​៣៣​ឆ្នាំ​ម្នាក់​ ​​​​ឈ្មោះ​លី ដា​នី​ រស់នៅ​ភូមិ​ចំការ​សំរោង​២​ សង្កាត់​ចំការ​សំរោង ​ក្រុង​/​ខេត្ត​បាត់ដំបង​ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ​ខេត្ត​តាម​​​​​ក្របួច​ជាប់​ ខណៈ​​​​​​​ស្ត្រី​រូប​នេះ​ចេញ​ពី​ផ្ទះ​ដើម្បី​​​​​ចែកចាយ​គ្រឿងញៀន​​​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ​​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា ​ឆ្នាំ​២០១៦។

មុន​នឹង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​នោះ ​ស្ត្រី​រូប​នេះ បាន​​គេច​វេះ ​និង​ព្យាយាម​បោះចោល​គ្រឿងញៀន។ ពេល​នោះ​សមត្ថកិច្ច​ដេញ​តាម​ ​​​ដល់​កណ្ដាល​ផ្លូវត្រង់​ចំណុច​ភូមិ​ទួល​តា​ឯក ​សង្កាត់​ទួល​តា​ឯក​ ក្រុង​/​ខេត្ត​បាត់ដំបង ​​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​នេះ​ព្យាយាម​ដក​ដាវ​សាំ​ម៉ូ​រ៉ៃ​តដៃ​ជាមួយ​សមត្ថកិច្ច​​​មួយ​ប្រាវ ​​​​​​​​ហើយ​ក៏​ត្រូវ​​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​តែ​ម្ដង។ ក្នុង​ការ​ឃាត់​ខ្លួន​នេះ ​ស្ត្រី​ខាង​លើ​បាន​បន្សល់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​តូច​មាន​ទម្ងន់​១.២៧​ក្រាម​ រថយន្ត​ម៉ា​ក​វី​ស្តូ ពណ៌​​ទឹកសមុទ្រ​១​គ្រឿង ​ពាក់​ស្លាក​លេខ​២S-១៤៧២ ​ទូរស័ព្ទ​២​គ្រឿង​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម ​និង​បំពង់​ទីប​ប្រវែង​៧០​ស​.​ម​១​ដើម​ប្រាក់​២៥​​ម៉ឺន​រៀល​ ​​ប្រាក់​ដុល្លារ​៤១​ដុល្លារ។

បន្ទាប់ពី​បាន​សាកសួរ ​និង​យក​ចម្លើយ​សារភាព​ពី​ស្ត្រី​ជា​ជនសង្ស័យ​​​រួចមក​ កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​បាត់ដំបង​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ព្រមទាំង​វត្ថុ​តាង​ ​​ទៅ​សាលាដំបូង​ខេត្ត​​​​​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕
ស្ត្រី​ជើង​ខ្លាំង​ចែកចាយ​គ្រឿងញៀន​ ដក​ដាវ​សាំម៉ូរ៉ៃ ​តដៃ​សមត្ថកិច្ច