ក្រសួងមហាផ្ទៃ ចាត់ទុក​មតិ​រិះគន់​ច្បាប់​អង្គការ គឺជា​ការមូល​បង្កាច់រ​ដ្ឋា​ភិ​បាល​ និពន្ធដោយ : ថ្មីៗ       June-17-2016, 9:19 pm         144

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួងមហាផ្ទៃ ចាត់ទុក​មតិ​រិះគន់​ច្បាប់​អង្គការ គឺជា​ការមូល​បង្កាច់រ​ដ្ឋា​ភិ​បាល​​ក្រសួងមហាផ្ទៃ ច្រានចោល​មតិ​រិះគន់​ច្បាប់​សមាគម និង​អង្គការ ដោយ​ចាត់ទុកថា ជាការ​រិះគន់​គ្មាន​មូលដ្ឋាន​ច្បាប់ ដែលជា​រឿង​មិន​សម​ហេតុផល ក្នុង​ចេតនា​មួលបង្កាច់​រដ្ឋាភិបាល​។ ការបដិសេធ​របស់​ក្រសួងមហាផ្ទៃ​នេះ​ធ្វើឡើង​ក្រោយពី​មាន​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បន្ត​រិះគន់​លើ​ច្បាប់​នេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​១៥ មិថុនា បានបញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​មិនមាន​គោលបំណង​និង​គោលដៅ​រឹតត្បិត​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត និង​ការធ្វើសកម្មភាព​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​សិទ្ធិ​បញ្ចេញមតិ​ក្នុងសង្គម​ប្រជាធិបតេយ្យ​ឡើយ​។ ក្រសួងមហាផ្ទៃ បន្តថា រដ្ឋាភិបាល​បានចាត់ទុក​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សង្គម​ស៊ិ​វិល​ជា​ដៃគូ​មួយ​ដ៏​មាន​សារៈសំខាន់ ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច កសាង​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​។​

​ក្រសួងមហាផ្ទៃ បញ្ជាក់ថា គោលបំណង​នៃ​ការបង្កើត​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​ដើម្បី​សម្រួល​ដល់​ដំណើរការ​បង្កើត​សមាគម និង​អង្គការ​ថ្មី ឲ្យ​មានការ​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់ ដែល​មិនអាច​រំលោភបំពាន​បាន​។ ជាពិសេស​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​រដ្ឋាភិបាល ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ​។ បើតាម​ក្រសួងមហាផ្ទៃ ដំណើរការ​តាក់តែង​ច្បាប​នេះ ក៏បាន​ពិគ្រោះ​យោបល់​យ៉ាង​ទូលាយ​ជាមួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ដំណាក់កាល ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​១៩៩៥ មក ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។​

​ជាមួយគ្នានេះ​ក្រសួងមហាផ្ទៃ ក៏​ស្នើ​ឲ្យ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ដែល​តម្កល់​សំណុំ​ឯកសារ​សុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ត្រូវធ្វើ​សកម្មភាព​ឲ្យ​ស្របតាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​របស់ខ្លួន ប្រកាន់​ជំហ​អ​ព្យា​ក្រឹត្យ ចំពោះ​គណបក្សនយោបាយ​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា កន្លងមក​សង្គម​ស៊ីវិល​មួយចំនួន បាន​រិះគន់​ច្បាប់​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ថា បង្កើត​ឡើងមក​ដើម្បី​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែលជា​ការងាយស្រួល​ស​ម្រា​ប់​រដ្ឋាភិបាល​រំលោភ​អំណាច តាមរយៈ​ការប្រើប្រាស​មាត្រា​នានា​គំរាមកំហែង និង​ដាក់ទណ្ឌកម្ម​ដល់​សកម្ម​ជន​សិទ្ធិមនុស្ស​ដើម្បី​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​តែ​យ៉ាងណា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ធ្លាប់បាន​បញ្ជាក់ប្រាប់​អង្គការ​សង្គម​ស៊ីវិល​ថា កុំ​ទាន់​មានការ​ព្រួយបារម្ភ​ពេក ព្រោះ​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​សម្រួល​ភាពត្រឹមត្រូវ​របស់​ស្ថាប័ន​ទាំងនោះ​ឲ្យ​ស្របតាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ពោលគឺ​មិនមែន​បង្កើត​មក​ដើម្បី​រិត​ត្បិត​សិទ្ធិសេរីភាព​ពួកគេ​នោះទេ​៕