អភិបាល​ខេត្ត​ពោធិ៍សាត់ ​និង​លោក​ស្នងការ​​នាំ​ថវិកា​១៦​លាន​រៀល​​ ​​​​​ប្រគល់​ជូន​​​​០៤​គ្រួសារ

អភិបាល​ខេត្ត​ពោធិ៍សាត់ ​និង​លោក​ស្នងការ​​នាំ​ថវិកា​១៦​លាន​រៀល​​ ​​​​​ប្រគល់​ជូន​​​​០៤​គ្រួសារ



ពោធិ៍សាត់​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦ ​លោក​​ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ឧត្ដមសេនីយ៍ទោ សា រុន​ចាន់​ធី ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​រួម​នឹង​ក្រុម​ការងារ ​បាន​នាំ​ថវិកា​១៦​លាន​រៀល​របស់​​សមាគម​មិត្ត​នគរបាល​ជាតិ ​​​ចុះ​ផ្ទាល់​ទៅកាន់​ភូមិ​ក្រោម ​សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ដើម្បី​ធ្វើការ​ប្រគល់​​ជូន​ដល់​គ្រួសារ​មន្ត្រី​នគរបាល​ចំនួន​០៤​រូប​​ ដែល​បាន​ទទួល​មរណភាព​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ​នា​ពេល​កន្លងមក។
វត្តមាន​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ និង​លោកស្នងការ​នគរបាល​ខេត្ត​ ​មាន​ការ​​​​​ទទួល​ស្វាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន ​គ្រួសារ​មន្ត្រី​នគរបាល​ ដែល​ទទួល​មរណៈ ​និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ច្រើន​កុះករ​ផង​ដែរ។ ថវិកា​១៦​លាន​រៀល​ ដែល​​​បាន​មកពី​សមាគម​មិត្ត នគរបាល​ជាតិ​ជូន​ដល់​គ្រួសារ​មន្ត្រី​នគរបាល​ ដែល​ទទួលមរណៈភាព​កន្លង​មក​ចំនួន​០៤​រូប​ គឺ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាល​នូវ​ថវិកា​ចំនួន​៤​លាន​រៀល។

ជាមួយ​នឹង​ប្រគល់​ថវិកា​​នេះ​ដែរ​ បន្ទាប់ពី​លោក​អភិបាលខេត្ត ​និង​លោកស្នងការ​ធ្វើការ​ប្រគល់​ជូន​ដល់​គ្រួសារ​មន្ត្រី​នគរបាល​ទទួល​មរណភាព ​ព្រមទាំង​ដោះស្រាយ​ពី​តម្រូវ​ការ​ជូន​ប្រជាពលរដ្ឋ​រួច ​មក​ លោក​អភិបាលខេត្ត​ពោធិ៍សាត់​ក៏​បាន​​​មាន​ប្រសាសន៍​ទៅ​បងប្អូន​ទាំង​អស់​ថា​ ថ្នាក់ដឹកនាំ​ទាំង​អស់​ ក៏​ដូចជា​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនេះ​ ​​កំពុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បងប្អូន​ ដោយ​មានការ​យកចិត្ត​ទុក​ណាស់​ពី​ភាព​កង្វល់​ពលរដ្ឋ ​មន្ត្រី​រាជការ​ និង​កម្លាំង​ប្រដាប់​អាវុធ​។ ​ថ្នាក់ដឹកនាំ​របស់​យើង​មិន​ឲ្យ​ទុក​នរណា​ម្នាក់​ចោល​ដោយ​អត់​អាហារ​ឡើយ ហើយ​រាល់​ការ​សំណូមពរ ​និង​​បញ្ហា​ប្រឈម​គ្រោះថ្នាក់​​ជា​យថាហេតុ​ណាមួយ​កើតឡើង​​ចំពោះ​បងប្អូន​ ក្នុងនាម​អាជ្ញាធរ​ខេត្ត​ត្រូវតែ​ប្រើ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ដោះស្រាយ​ជូន។ ជាក់ស្ដែង​ដូច​ថ្ងៃនេះ​ជាដើម​គឺ​ឃើញស្រាប់​ហើយ​ទោះបី​កម្លាំង​ប្រដាប់អាវុធ​យើង​ពលី​ពិការភាព​អចិន្ត្រៃយ៍​​ក៏ដោយ​ ក៏​ថ្នាក់ដឹកនាំ​គិត​​​គ្រប់បែប​យ៉ាង​ក្នុង​ការ​ដោះស្រាយ​ជូន​បងប្អូន​ដោយ​មិនបាន​បោះបង់ចោល​ ឬ​ទុក​ឲ្យ​នៅ​ឯកា​ឡើយ។ ជា​ចុងក្រោយ​លោក​សូម​ជូនពរ​ឲ្យ​បងប្អូន​ទាំងអស់​មាន​សុខភាព​ល្អ​គ្រប់​ក្រុម​គ្រួសារ៕