ជន​សង្ស័យ​២​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

ជន​សង្ស័យ​២​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ



សៀមរាប​ ៖​ កាលពី​វេលា​ម៉ោង​​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ កម្លាំង​ល្បាត ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​​នៅ​ចំណុច ភូមិ​មណ្ឌល​២ ​សង្កាត់​ស្វាយដង្គំ ក្រុង ​ខេត្ត​សៀមរាប​ ដោយ​ដកហូត​បាន​ឧបករណ៍​ប្រើប្រាស់​ថ្នាំញៀន​, ​​សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​​ចំនួន​, ​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ រួច​ក៏​​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សួរនាំ​បន្ត។

ជនសង្ស័យ​ទាំង​០២​នាក់​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ទី​១​.​ឈ្មោះ​យឿ​ម យ ហៅ​ខាវ ភេទ​ប្រុស កើត​​នៅ​ឆ្នាំ​១៩៩៩ មុខរបរ​បុគ្គលិក​លាង​ឡាន ​មាន​ទីលំនៅ​ភូមិ​ស្រះស្រង់​ខាងជើង សង្កាត់​នគរធំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ពី​បទ​ចាត់ចែង​ ទី​២. ឈ្មោះ វុន ដា​រ៉ា ហៅ​រៀង ភេទ ប្រុស កើត​នៅ​​ឆ្នាំ​១៩៩៦ មុខរបរ​ដាក់​សំបុត្រ​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ស្រះស្រង់ ខាងជើង សង្កាត់​នគរធំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៦​ខែមិថុនា ឆ្នាំ​២០១៦ ពីបទ​ជួញដូរ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕