តើ​ពាក្យ «​ពលទោ​, ពលឯក​, ពលបាលត្រី​, ពលបាលទោ​, ពលបាលឯក​» មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​? និពន្ធដោយ : ថ្មីៗ       10-06-2016, 7:19 am         184

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តើ​ពាក្យ «​ពលទោ​, ពលឯក​, ពលបាលត្រី​, ពលបាលទោ​, ពលបាលឯក​» មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​?​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ «​ពលទោ​, ពលឯក​, ពលបាលត្រី​, ពលបាលទោ​, ពលបាលឯក​» មាន​អត្ថន័យ និង​លក្ខណៈ​ខុសគ្នា​ដូចខាងក្រោម ៖

១/. ពាក្យ​«​ពលទោ​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) (​បា​.) មានន័យថា ទាហាន​ថ្នាក់ក្រោម​បង្អស់​(​ពល​ថ្នាក់​ទី​២, ទាហាន​ថ្នាក់​ទី​២ គឺ​កូនទាហាន​ធម្មតា​)​។​

២/. ពាក្យ​«​ពលឯក​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) (​បា​.) មានន័យថា ទាហាន​ខ្ពស់ជាង​ពលទោ (​ពល​ថ្នាក់​ទី​១)​។​

៣/. ពាក្យ​«​ពលបាលត្រី​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) (​បា​.)(​សំ​.) មានន័យថា ឋានន្តរ​នាយទាហានរ​ង​ថ្នាក់ក្រោម​ក្នុង​ថ្នាក់​ពល​បាល​, ទាប​ជាង​ពលបាលទោ​(​ពល​បាល​ថ្នាក់​ទី​៣, នាយ​រក្សា​ពល​ថ្នាក់​ទី​៣)​។​

៤/. ពាក្យ​«​ពលបាលទោ​» មាន​ថ្នាក់​ពាក្យ​ជា (​ន​.)(​បា​.) មានន័យថា ឋានន្តរ​នាយទាហានរ​ង​នៅក្នុង​ចន្លោះ​ពលបាលត្រី និង​ពលបាលឯក​(​ពល​បាល​ថ្នាក់​ទី​២)​។​

៥/. ពាក្យ​«​ពលបាលឯក​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) (​បា​.) មានន័យថា ឋានន្តរ​នាយទាហានរ​ង​ខ្ពស់​ផុត​ក្នុង​ថ្នាក់​ពល​បាល​(​ពល​បាល​ថ្នាក់​ទី​១)​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]

  • តើ​ពាក្យ «​ពលទោ​, ពលឯក​, ពលបាលត្រី​, ពលបាលទោ​, ពលបាលឯក​» មាន​លក្ខណៈ​ខុសគ្នា​ដូចម្ដេច​? និពន្ធដោយ : ថ្មីៗ       10-06-2016, 7:19 am         184已关闭评论
  • 72 views
  • Hide Sidebar
    A+