ម៉ូតូ​បុក​រថយន្ត​បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង ម្នាក់ទៀត​រងរបួស​ធ្ងន់​

6 Videos


បុរសជាប្តីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដើម្បីសង្គ្រោះជីវិត ។

P9

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ប្រមាណ ១០ ព្រឹក ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៦ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិអូរចារសង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង ។

ម៉ូតូ​បុក​រថយន្ត​បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង ម្នាក់ទៀត​រងរបួស​ធ្ងន់​

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ ១ គ្រឿងម៉ាកឃ្លិកពណ៌ក្រហម គ្មានស្លាកលេខ ជិះគ្នាពីរនាក់ក្នុងល្បឿនលឿន បើកបរដោយបុរសឈ្មោះ មួន វត្ថា ហៅ ជា អាយុ ៣៦ ឆ្នាំ និង ស្ត្រីម្នាក់ជាប្រពន្ធ ឈ្មោះ ម៉ាប់ អាយុ ៣២ ឆ្នាំ រស់នៅភូមិស្វាយជ្រំ ឃុំជ្រៃស្រុកថ្មគោល ។ លុះមកដល់ចំណុចកើតហេតុត្រង់ផ្លូវកោង បានចាប់ហ្វ្រាំងដួលចូលក្រោមរថយន្តក្រឡុកស៊ីម៉ងត៍ បណ្តាលឲ្យកិនស្លាប់ភ្លាមៗនៅនិងកន្លែង ។ ចំណែកប្រពន្ធរងរបួសធ្ងន់ បញ្ជូន ទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះជីវិត ។

ម៉ូតូ​បុក​រថយន្ត​បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង ម្នាក់ទៀត​រងរបួស​ធ្ងន់​

រថយន្តបង្ករម៉ាក Hino ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 5A-0010 បើកបរដោយបុរសមិនស្គាល់ឈ្មោះ ព្រោះបានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ ។

ម៉ូតូ​បុក​រថយន្ត​បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង ម្នាក់ទៀត​រងរបួស​ធ្ងន់​

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្ត បានចុះទៅដល់កន្លែងកើតហេតុ បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យនិងដឹកសពជនរងគ្រោះ ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

                                                                                                      សុថាត់