រសៀល​នេះ ទ័ព​ប៉ះ​ប៉ូលិស ​ខណៈ​វេស្ទើន​ស្វាគមន៍​ណាហ្គាវើល

ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​​កម្ពុជា​ជុំ​ទី​២ ​សប្ដាហ៍​ទី​១០ ​នៅ​ថ្ងៃ​នេះ​មាន​២​គូ​ដែល​ត្រូវ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​យក​៣​ពិន្ទុ​បន្ថែម ដោយ​ក្រុម​ក្រសួង​ការពារ​ជាតិ​ស្វាគមន៍​ក្រុម​ប៉ូលិស ​និង​វេស្ទើន​ភ្នំពេញ​ប៉ះ​ជាមួយ​ក្រុម​ណាហ្គាវើល។

 

រសៀល​នេះ ទ័ព​ប៉ះ​ប៉ូលិស ​ខណៈ​វេស្ទើន​ស្វាគមន៍​ណាហ្គាវើល

 

ក្រសួង​ការពារ​ជាតិ​ជា​ក្រុម​កំពូល​តារាង ហើយ​ថែម​ទាំង​មាន​កីឡាករ​កូរ៉េ​ខាង​ជើង​២​នាក់​ទៀត ​ដើម្បី​មក​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​របស់​ខ្លួន។ ​ខណៈ​ដែល​ប្រកួតបើក​ឆាក​របស់​ពួកគេ​ក្នុង​ជុំ​ទី​២​នេះ នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ប៉ូលិស នៅ​ស្ដាត​ចាស់​វេលា​ម៉ោង​៣:៣០​នាទី​រសៀល។

 

ចំណែក​ឯ​ក្រុម​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ វេស្ទើន​វិញ ​នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ណាហ្គាវើល ​នៅ​កីឡដ្ឋាន​វេស្ទើន​វេលា​ម៉ោង​៣:៣០​នាទី​រសៀល។ វេស្ទើន​នៅ​តែ​មិន​ទាន់​រក​បាន​គ្រូ​បង្វឹក​ផ្លូវ​ការ​នោះ​ទេ ខណៈ​ដែល​ក្រុម​មួយ​នេះ​កំពុង​តែ​ដុនដាប​ខ្លាំង ព្រោះ​មិន​ទាន់​ស្គាល់​ជ័យជម្នះ ​ស្ថិត​នៅ​បាត​តារាង​លីគ​កំពូល​កម្ពុជា។ ចំពោះ​ណាហ្គាវើល​វិញ ត្រូវ​បាន​គេ​ដឹង​ថា​អាច​នឹង​យក​ជ័យជម្នះ​បាន​ស្រូល​ក្នុង​ប្រកួត​នេះ ព្រោះ​កីឡាករ​របស់​លោក មាស ចាន់ណា ​ពេញ​ជើង​ទោះ​អវត្តមាន​តែ​កីឡាករ គួច សុកុម្ភៈ ​និង​ឃឹម បូរី ​​ក៏​ដោយ​។

 

ខាង​ក្រោម​នេះ​ជា​តារាង​ប្រកួត​៖

 

ក្លឹប​

ប៉ះ​

ក្លឹប​

ម៉ោង​

កន្លែង​

ក្រសួង​ការពារ​ជាតិ​

ប៉ះ​

ប៉ូលិស​

:៣០​រសៀល​

ស្ដាត​ចាស់

វេស្ទើន​ភ្នំពេញ​

ប៉ះ​

ណាហ្គាវើល​

:៣០​រសៀល​

វេស្ទើន​

 

អត្ថបទ៖ មុន្នី រម្យ