សាឡាត់ ស្រីឡាង ស្លៀក​ពាក់​បែក​ស្លុយ​ចេញ​ទៅ​ក្រៅ​​ព្រោះ​តែ​ខ្លាច… (វីដេអូ)

សាឡាត់ ស្រីឡាង ជាតារាដែលមានប្រជាប្រិយភាពម្នាក់នៅលើបណ្តាញសង្គម Facebook ខ្មាសគេដោយស្លៀកពាក់រុំខ្លួនជិត ព្រោះតែនាងខ្លាចក្ដៅទៅជួបមិត្តភ័ក្ដិរបស់នាងនៅហាងកាហ្វេមួយ។

 

ដោយអាកាសធាតុក្តៅ នាងបានតុបតែងខ្លួនជាមួយនឹងអាវដៃវែង ស្រោមដៃ ម៉ាសមុខ ព្រមទាំងមួកបិទបាំងជិតរាងកាយទាំងមូលរបស់នាង។ ដំបូងស្រីឡាង មិនចង់ចេញក្រៅទេ ព្រោះមេឃក្តៅខ្លាំងធ្វើឲ្យនាងបារម្ភខ្លាចខូចស្បែក។ ដោយហេតុតែចង់ញ៉ាំត្រាវជាមួយមិត្តភ័ក្ដិនៅហាងកាហ្វេ នាងក៏សុខចិត្តស្លៀកពាក់បែបនេះទៅ។

សាឡាត់ ស្រីឡាង ស្លៀក​ពាក់​បែក​ស្លុយ​ចេញ​ទៅ​ក្រៅ​​ព្រោះ​តែ​ខ្លាច… (វីដេអូ)

មិត្តភ័ក្ដិនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលនាងស្លៀកពាក់ឡើងជិតបែបនេះទៅហាងកាហ្វេ។ មិនខុសពីស្រីឡាងដែលភ្ញាក់ផ្អើល ពេលឃើញមិត្តភ័ក្ដិនាងស្លៀកពាក់បញ្ចេញស្បែកមិនខ្លាចក្ដៅ។ ការពិតមិត្តភ័ក្ដិនាងមានវិធីសាស្ត្រការពារស្បែកពីកម្តៅព្រះអាទិត្យ ដោយប្រើប្រាស់ជាមួយឡេការពារកម្ដៅថ្ងៃ ហើយបានណែនាំស្រីឡាងឲ្យប្រើប្រាស់ឡេការពារកម្តៅថ្ងៃ Sunplay ដែលមានកម្រិតការពារកម្ដៅថ្ងៃខ្ពស់ជាមួយកម្រិត SPF 81 ដែលមានប្រសិទ្ធភាពខ្ពស់ការពារកម្តៅខ្លាំងពីពន្លឺព្រះអាទិត្យ។ មិត្តភ័ក្ដិរបស់នាងប្រាប់នាងថាឥឡូវអ្នកណាៗក៏គេប្រើ Sunplay ដែរ៕

សាឡាត់ ស្រីឡាង ស្លៀក​ពាក់​បែក​ស្លុយ​ចេញ​ទៅ​ក្រៅ​​ព្រោះ​តែ​ខ្លាច… (វីដេអូ)

ប្រភព៖ sabay

  • សាឡាត់ ស្រីឡាង ស្លៀក​ពាក់​បែក​ស្លុយ​ចេញ​ទៅ​ក្រៅ​​ព្រោះ​តែ​ខ្លាច… (វីដេអូ)已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:វីដេអូ
Tags: