ដល់ក! នារីកូនកាត់ថៃ-អ៊ីស្លាម ម្នាក់នេះ ស្រស់ស្អាតខ្លាំង ដូចជាតុក្កតាបេះបិទ

ថៃ៖ មានស្រីស្អាតម្នាក់ បានធ្វើឲ្យអ្នកលេងអ៊ិនធើណេតជ្រួលជ្រើម ពេលឃើញរូបសម្រស់របស់នាង ដូចជាតុក្កតាបេះបិទ។

ចំពោះនាង Saira ជាកូនកាត់ថៃ-អ៊ីស្លាម ដែលវ័យរបស់នាង ទើបតែ១៩ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំងក្នុងអនឡាញ ដោយសារតែមុខមាត់របស់នាង ដូចជាតុក្កតាពេក។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គមភាគច្រើន បានសរសើរលើរូបនាងផងដែរថា ទោះបីជានាងរុំកន្សែងជាប់រហូត និងមិនសូវឃើញពាក់ស៊ិចស៊ី ដូចនារីដទៃ តែនាងនៅតែស្រស់ស្អាតខ្លាំង និងគួរឲ្យស្រឡាញ់។

សម្រាប់នាង Saira ក៏បាននិយាយប្រាប់ដែរថា ភាគច្រើនគេតែងសរសើរពីសាច់មុខរបស់នាង ដែលមើលទៅម៉ត់រលោងយ៉ាងខ្លាំង។ តាមការពិតទៅ នាងក៏មានវិធីសាមញ្ញៗមួយចំនួន ដូចជា លាងមុខឲ្យបានស្អាត ក្រោយពេលកោររោមមុខ និងប្រើប្រាស់ក្រែមលាបមុខបន្តិចបន្តួច ដើម្បីឲ្យមានសំណើមខ្លះ។ ជាពិសេស នាងបានបន្តថា មុខរបស់នាងពោរពេញទៅដោយ ការតុបតែងមុខ ដែលនារីភាគច្រើនចង់ដឹងថា តើរូបនាងចូលចិត្តប្រើម៉ាកផលិតផលអ្វីខ្លះ ទើបស្រស់ស្អាតយ៉ាងនេះ?

១)​ ចំពោះខ្មៅដៃគូសចិញ្ចើម នាងចូលចិត្តប្រើម៉ាក Merrez’ca

២) សម្រាប់ផលិតផលបិទបាំងស្នាមខ្មៅខាងក្រោមភ្នែក រូបនាងបានជ្រើសរើសយកម៉ាក Maybelline"

៣) រីឯថ្ពាល់វិញ នាងចូលចិត្តម៉ាក LANCOME Cushion Blush Subtil ព្រោះថា ផលិតផលនេះពេលផាត់ទៅ ជួយឲ្យឃើញសាច់មុខផ្កាឈូកព្រឿងៗបែបធម្មជាតិ៕

តោះមើលសម្រស់ ស្រីស្អាតកូនកាត់ថៃ-អ៊ីស្លាម បន្តិចមើល ថាស្អាតយ៉ាងណាដែរ៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក ក៏មាននារីជនជាតិអ៊ុយក្រែនម្នាក់ផងដែរ ដែលមានសម្រស់ស្រស់ស្អាត ដូចជាតុក្កតាបេះបិទ។

ប្រិយមិត្ត ប្រាកដជាធ្លាប់ បានឃើញនូវ នារីមួយចំនួន ដែលមានមុខមាត់ ដូចជាតុក្កតា ដោយមានអ្នកខ្លះ បានធ្វើការវះកាត់ កែសម្ផស្ស និង អ្នកខ្លះទៀត ក៏មានមុខមាត់ ស្រស់ស្អាត តាំងពីកំនើត ផងដែរ។

យ៉ាងណាមិញ នារីជំទង់ នៃទីក្រុង Odessa ប្រទេសអ៊ុយក្រែន ម្នាក់ឈ្មោះ Alina Kovalevskaya អាយុ ២១ឆ្នាំ ជានិស្សិត សិក្សាផ្នែក ចិត្តវិទ្យា និង កិច្ចការសង្គម នាងពិតជាមាន សម្រស់ស្រស់ស្អាត រូបរាង តូចស្រឡូន ដូចតុក្កតា មិនចាញ់ នារីដទៃ ប៉ុន្មាននោះទេ ហើយអ្វីដែល ពិសេសនោះ នាងបានអះអាងថា វាជាសម្រស់ ពីធម្មជាតិ ពុំមានធ្វើ ការវះកាត់ កែសម្ផស្ស នោះទេ។ នាងមាន ភ្នែកធំ ច្រមុះតូចស្រួច បបូរមាត់ស្តើង ហើយមានសក់ យ៉ាងវែងប្រវែង ជាងមួយម៉ែត្រ និងរូបរាង ដ៏តូចស្រឡូន ផងដែរ។

ដើម្បីឲ្យជ្រាប កាន់តែច្បាស់ថា នាងពិតជាមាន សម្រស់ស្រស់ស្អាត ពីធម្មជាតិ ឬក៏យ៉ាងណានោះ សូមទស្សនារូបភាព ទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload