ព្រឹកនេះ ​កាក​បាទក្រហមកម្ពុជា ប្រារព្ធពិធីរាប់បាត្រថ្វាយព្រះពរជ័យ​​​សម្តេច​​ម៉ែ

រាជ​ធានីភ្នំពេញ ៖ ​នាព្រឹក​ថ្ងៃទី​១៨ មិថុនា ២០១៦ នេះ សាខា​កាកបាទក្រហមកម្ពុជា​ មាន​រៀបចំ​ពិធីសូត្រមន្ត​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន​៨១​​អង្គ ដើម្បី​ថ្វាយព្រះពរ​ជ័យ​សិរី​មង្គល ​ក្នុង​ឱកាស​ពិធី​​បុណ្យចម្រើនព្រះជន្ម​វស្សា​​គម្រប់​៨០​ យាង​ចូល​៨១​ព្រះ​វស្សា ​របស់​សម្តេច​ព្រះ​​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វ​រាជមាតា​ជាតិខ្មែរ​ ។

ពិធី​នេះ ​ប្រារព្ធ​ឡើង​ក្រោម​​អធិបតី​ភាព​​លោក​ជំទាវ​អា​ន្នី សុខ​អាន អនុប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​កាក​បាទ​ក្រហមកម្ពុជា ។