អេស្ប៉ាញ​គឺ​ជា​ក្រុម​ដំបូង​គេ​ដែល​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន​៣​គ្រាប់​សម្រាប់​ព្រឹត្តិការណ៍​ Euro ២០១៦​នេះ​

យើងឃើញថាការប្រកួតព្រឹត្តិការណ៍ Euro 2016 បានកន្លងទៅជាច្រើនប្រកួតមកហើយប៉ុន្តែមិនទាន់ឃើញមានក្រុមណាដែលអាចស៊ុតបញ្ចូលទីគូប្រកួតបានដល់ទៅ៣គ្រាប់នៅឡើយទេ ។

តែយ៉ាងណាកាលពីយប់មិញនេះក្រុមជម្រើសជាតិអេស្ប៉ាញគឺក្រុមដំបូងដែលអាចធ្វើវាបានដោយពួកគេយកឈ្នះដោយលទ្ធផល៣ទល់នឹង០ទៅលើក្រុមជម្រើសជាតិទួគី ។ ដោយក្នុងការប្រកួតនេះខ្សែប្រយុទ្ធវ័យទើប២៣ឆ្នាំរបស់អេស្ប៉ាញគឺកីឡាករ Alvaro Morata ស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងនៅនាទី៣៤និង៤៨ ខណៈ១គ្រាប់គឺស៊ុតបញ្ចូលទីដោយកីឡាករ Nolito នៅនាទី៣៧ ។

យ៉ាងណាក្រោយជ័យជំនះនេះអេស្ប៉ាញឈរនៅកំពូលតារាងពូល D ដោយមាន៦ពិន្ទុហើយពួកគេមានពិន្ទុគ្រប់គ្រាន់ឆ្លងទៅវគ្គបន្តហើយ ខណៈតាមពីក្រោយដោយជម្រើសជាតិក្រូអាតដែលមាន៤ពិន្ទុ ។

អត្ថបទ  ៖ វិចទ័រ

ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • អេស្ប៉ាញ​គឺ​ជា​ក្រុម​ដំបូង​គេ​ដែល​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន​៣​គ្រាប់​សម្រាប់​ព្រឹត្តិការណ៍​ Euro ២០១៦​នេះ​已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:វីដេអូ
Tags: