ជប៉ុននិងរុស្សីនឹងធ្វើការជួបពិភាក្សាគ្នាបញ្ហាជម្លោះទឹកដីនៅក្នុងទីក្រុងតូក្យូ

        តូក្យូ៖ បើយោងទៅលើការចុះផ្សាយពីគេហទំព័រក្យូដូជប៉ុន រដ្ឋមន្ត្រីជប៉ុននិងរដ្ឋមន្ត្រីរុស្សីនឹងធ្វើការជជែកគ្នា ដើម្បីបង្ហាញអំពីជម្លោះទឹកដីដ៏យូរលង់ណាស់មកហើយ រវាងប្រទេសជប៉ុននិងប្រទេសរុស្សីនោះ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បានឱ្យដឹងថាមន្ត្រីជាន់ខ្ពស់ របស់ជប៉ុននៅថ្ងៃសុក្រម្សិលម៉ិញថា នៅថ្ងៃពុធសប្តាហ៍ក្រោយនឹងមាននូវកិច្ចពិភាក្សាមួយជាមួយនឹងប្រទេសរុស្សី។កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីរុស្សី   Vladimir Putin  លោក វ្លាឌីមៀរ ពូទីន បានយល់ព្រមកាលពីខែ ឩសភា ដើម្បីអនុម័ត«វិធីថ្មី » នៅក្នុងការដោះ ស្រាយជម្លោះដែនដី ដែលបានរារាំងប្រទេសទាំងពីរ ពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពបន្ទាប់ពី    សង្គ្រាមលោកលើកទី២ រូចមកនោះ។រដ្ឋមន្ត្រីការបរទេសលោក Fumio Kishida បានថ្លែងថា៖« ខ្ញុំសង្ឃឹមថាសម្រាប់កិច្ចពិភាក្សានោះនឹង សម្លឹងឆ្ពោះទៅមុខប្រកបដោយផ្លែផ្កាជាវិជ្ជមាន ។គួរបញ្ជាក់ថា ជម្លោះដែនកោះរវាងជប៉ុននិងរុស្សីនេះ កើតឡើងតាំងពីមុនសង្គ្រាមលោកលើកទីពីរមក ម្លេះ៕
ជប៉ុននិងរុស្សីនឹងធ្វើការជួបពិភាក្សាគ្នាបញ្ហាជម្លោះទឹកដីនៅក្នុងទីក្រុងតូក្យូ
ដោយ៖ កញ្ញា
ប្រភព៖ http://english.kyodonews.jp/