ទូរស័ព្ទសាមសុង J5 & J7 (2016) វាយលុកទីផ្សារកម្ពុជា ជាមួយនឹងការ រចនាប្លែកអស្ចារ្យ

ភ្នំពេញ៖ មហាជនជាច្រើនកំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើទូរស័ព្ទស៊េរីថ្មី⁣ Galaxy J7 (2016) and Galaxy J5 (2016) ដោយសារតែ ទូរស័ព្ទស្មាតហ្វូនទាំងនេះបានភ្ជាប់មកជាមួយនូវអេក្រង់ icons ព្រមទាំង screensavers និងប្រអប់ដែលបានរចនាទ្បើងជាពិសេស សម្រាប់ប្រទេសកម្ពុជា ។

លោក ឃុត កំសាន ដែលទើបនឹងទិញទូរស័ព្ទ J7 បានមានប្រសាសន៍ថា៖«ខ្ញុំមានមោទនភាពជាខ្លាំង ដែលក្រុមហ៊ុនសាមសុង បានដាក់រូបភាពនៃ ប្រាសាទអង្គរវត្តនៅលើអេក្រង់ទូរស័ព្ទ និងដាក់ផ្ការំដួល ជារូបតំណាងរបស់ photo gallery ។ សមាជិកនៃក្រុមគ្រួសាររបស់ខ្ញុំ ភាគច្រើនប្រើទូរស័ព្ទសាមសុង ដោយសារតែវាងាយស្រួលប្រើ។ ក្រៅពីទូរស័ព្ទ J7 ខ្ញុំថែមទាំងប្រើទូរស័ព្ទសាមសុងសេ៊រី S7 Edge ទៀតផង។ នៅពេលដែលសាកសួរ អ្នកស្រី ទ្បុង ពិសី ដែលអាជីវករម្នាក់ អំពីរូបភាពស្រស់ស្អាតនៃទូរស័ព្ទ ស៊េរីJនេះ គាត់បានឲ្យដឹងថា៖ «ខ្ញុំពិតជាត្រេកអរណាស់ ដែលបានឃើញប្រាសាទអង្គរវត្តត្រូវបាន ដាក់ជារូបភាពលើអេក្រង់ ព្រមទាំងមានផ្ការំដួលពណ៌លឿងជារូបតំណាងឲ្យ Photo Gallery និង មនុស្សប្រុសពាក់ មួកត្នោតជារូបតំណាងឲ្យ Contacts ។ រូបភាពដ៏អស្ចារ្យទាំងនេះនាំ ឲ្យគេស្គាល់ ពីអត្តសញ្ញាណ និងមោទនភាពនៃបេតិកភណ្ឌជាតិរបស់ប្រទេសកម្ពុជា យើងបន្ថែមទៀត។ វាជាគំនិតមួយដ៏ល្អក្នុងការលើកស្ទួយវប្បធម៌ខ្មែរ ហើយខ្ញុំសង្ឃឹមថាគេមិនប្តូរដាក់រូបផ្សេងទេ។» 

អ្វីដែលគួរឲ្យកោតស្ញប់ស្ញែងនោះគឺថា ម៉ូដែលស៊េរីថ្មីទាំងពីរនេះ ត្រូវបានគេធ្វើទ្បើងជាមួយនឹង បច្ចេកវិទ្យាទំនើប ដែលជួយឲ្យអតិថិជនប្រើប្រាស់ ងាយស្រួលក្នុងការថតរូបដោយមិនបាច់ចុចប៊ូតុង និងការចាប់យក រូបភាពជាមួយមិត្តភក្តិ ព្រមទាំងក្រុមគ្រួសារជាច្រើនអ្នកដោយប្រើកម្មវិធី⁣ Palm Selfie និង Wide Selfie ។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់អាចកែប្រែសម្រស់រូបថតរបស់ ពួកគេឲ្យមុខស្រស់ស្អាត ក្មេងជាងវ័យ ដោយប្រើកម្មវិធី Beauty Face ។ ជាមួយនឹងទូរស័ព្ទសាមសុង Galaxy J7 អ្នកប្រើប្រាស់អាចទទួលបានរូបភាព selfies ស្អាតបំផុត។

វាជាការគួរឲ្យកត់សម្គាល់មួយដែលទូរស័ព្ទស្តើង និងស្រស់ស្អាតទាំងនេះ ស្រោបដោយ គែមចែងចាំង ផលិតពីលោហៈ ផ្តល់ជូននូវថ្មថាមពលខ្លាំង កាន់បានយូរជាងម៉ូដែលទូរស័ព្ទទំនើប ផ្សេងៗទៀតដែលមានលក់ក្នុងទីផ្សារ។ លើសពីនេះទៅទៀត ស្មាតហ្វូនថ្មីទាំងនេះថែម ទាំងរួមបញ្ចូលកម្មវិធីពេញ និយមពិសេសៗដូចជា Ultra-Power Saving Mode, Easy Mode, Sound Alive និងភាសាប្រើប្រាស់ ១៤ តំបន់ទៀតផង។

អ្នកស្រី ទ្បុង ពិសី បាននិយាយថា «បើប្រៀបធៀបជាមួយ នឹងម៉ូដែលទូរស័ព្ទទំនើបផ្សេងទៀតក្នុង ទីផ្សារទូរស័ព្ទសាមសុង មានតម្លៃថោកសមរម្យ និងមានលក្ខណៈល្អជាច្រើន ដែលពិបាកក្នុង ការរៀបរាប់ឲ្យលម្អិត។ មុនពេលខ្ញុំសម្រេចចិត្តជាវទូរស័ព្ទនេះ អ្វីដំបូងដែលទាក់ទាញភ្នែករបស់ខ្ញុំគឺ ការរចនាដែលមានរូបរាងស្តើង និងទម្ងន់ស្រាល ធ្វើឲ្យងាយស្រួល ក្នុងការកាន់ ឬដាក់តាមខ្លួន។ ខ្ញុំថែមទាំងពេញចិត្តស្តូកនឹងទូរស័ព្ទសាមសុង J5 ដោយសារតែទូរស័ព្ទនេះភ្ជាប់មកជាមួយ ប្រព័ន្ធបញ្ជា និងកម្មវិធីទំនើបៗទាន់សម័យ មានភាពរហ័ស និងងាយស្រួលក្នុងការប្រើ។»

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា សាមសុង Galaxy J5 and J7 ធានាផ្តល់ជូននូវតម្លៃដ៏ល្អសមរម្យ បំផុតដែលអ្នកអាចទុកចិត្តបាន និងមានគុណភាពខ្ពស់ ល្អប្រសើរសម្រាប់អ្នកចង់សាកល្បងកម្មវិធី ដែលមានបច្ចេកវិទ្យាខ្ពស់ តែមិនចង់ចំណាយថវិកាច្រើនទៅលើទូរស័ព្ទទាន់សម័យ ដែលមានតម្លៃ ថ្លៃពេក។ នៅក្នុងទីផ្សារកម្ពុជាយើង សាមសុង J5 មានតម្លៃប្រហែលជា $250 ចំណែកឯសាមសុង J7 វិញមានតម្លៃប្រហែលជា $290 តែប៉ុណ្ណោះ។

បងស្រី ពេញ ពិសី បាននិយាយថា «សាមសុង មានរូបរាងស្អាត និង មានតម្លៃថោកសមរម្យ បើយើងប្រៀបធៀបទូរស័ព្ទនេះជាមួយនឹងទូរស័ព្ទទំនើបៗដែលបានដាក់លក់ក្នុងទីផ្សារក្នុងពេលសព្វថ្ងៃនេះ។ ក្រុមគ្រួសារ និងរូបខ្ញុំផ្ទាល់ គឺជាអ្នកគាំទ្រធំរបស់ផលិតផលសាមសុង ដូច្នេះហើយពួក យើងបាននាំគ្នាប្រើប្រាស់ទូរស័ព្ទសាមសុង ដោយសារតែវាមានភាពងាយស្រួលក្នុងការកាន់ និង ប្រើប្រាស់។»

ដោយមានការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យានៃទូរស័ព្ទចល័តដ៏ទំនើបជាលើកដំបូង និង បំលាស់ប្តូរ ពីការទាញយកទិន្នន័យពីអុីនធឺណិតទៅកាន់ការ Streaming ក្រុមហ៊ុនសាមសុងបាននាំយកទូរស័ព្ទ Galaxy J5 and J7 (2016) សម្រាប់បទពិសោធន៍ដ៏អស្ចារ្យនៃប្រព័ន្ធ 4G ដែលមានល្បឿនលឿនរហូត ដល់ 150 Mbps ។ ទោះបីជាអ្នកចូលចិត្តប្រើប្រព័ន្ធ 4G ឬ Wi-Fi ការទទួល យកបទពិសោធន៍ឆែក អុីនធឺណិតតាមរយៈទូរស័ព្ទទំនើបនេះមិនធ្វើឲ្យអ្នកខកចិត្តទ្បើយ។

ទន្ទឹមនឹងពេលដែលបច្ចេកវិទ្យាកំពុងមានសន្ទុះដូចសព្វថ្ងៃនេះ ទូរស័ព្ទ Galaxy J5 and J7 ប្រហែល ជាស្មាតហ្វូនដ៏ទំនើបអស្ចារ្យ អាចផ្គាប់ចិត្តអ្នកប្រើប្រាស់ទាំងទ្បាយ ដែលអតិថិជនកម្រនឹងជួបប្រទះ ក្នុងទីផ្សារកម្ពុជា។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទូរស័ព្ទសាមសុង J5 & J7 (2016) វាយលុកទីផ្សារកម្ពុជា ជាមួយនឹងការ រចនាប្លែកអស្ចារ្យ

ទូរស័ព្ទសាមសុង J5 & J7 (2016) វាយលុកទីផ្សារកម្ពុជា ជាមួយនឹងការ រចនាប្លែកអស្ចារ្យ

ទូរស័ព្ទសាមសុង J5 & J7 (2016) វាយលុកទីផ្សារកម្ពុជា ជាមួយនឹងការ រចនាប្លែកអស្ចារ្យ