៣ចំណុចដើម្បី​បំបាត់​ការ​ឈឺចង្កេះ​

តើអ្នកកំពុងតែរងទុក្ខដោយសារការឈឺចង្កេះមែនទេ? តើវាកំពុងតែបំផ្លាញឬបង្អាក់សកម្មភាពប្រចាំថ្ងៃ និងការងាររបស់អ្នកមែនទេ? សូមអានអត្ថបទខាងក្រោមនេះ ដោយយកចិត្តទុកដាក់ ថាមិនត្រូវ អ្នកអាចនឹងធូរស្រាលបានច្រើន បើអនុវត្តតាមការណែនាំ ទាំងអស់នេះ។

១. អ័រម៉ូន Endorphins
ស្តាប់ទៅដូចជាចម្លែក! តើវាទាក់ទងអី ទៅនឹងអ័រម៉ូនទៅវិញ? ជាការពិត ការសិក្សាបានបង្ហាញថា អ័រម៉ូន endorphins ដែលត្រូវបានបញ្ចេញ ពេលអ្នកហាត់ប្រាណ អាចកម្ចាត់ ឬកាត់បន្ថយការឈឺចាប់ បានយ៉ាងច្រើន។ គ្រូពេទ្យបាននិយាយថា endorphins អាចមានប្រសិទ្ធភាពខ្ពស់ ដូចការប្រើប្រាស់ ថ្នាំបំបាត់ការឈឺចាប់ដែរ ហើយវាក៏អាចព្យាបាល រោគធ្លាក់ទឹកចិត្ត និងស្ត្រេសផងដែរ ។ ដូច្នេះ បើអ្នកឈឺចង្កេះ ត្រូវសួរគ្រូពេទ្យ ពីវិធីហាត់ប្រាណ ដែលសមស្របសម្រាប់អ្នក។

២. ហាត់ពង្រឹងសាច់ដុំ
សាច់ដុំតំបន់ពោះ មាននាទីសំខាន់ណាស់ ដើម្បីថែរក្សា និងទ្រទ្រង់ដល់ឆ្អឹងខ្នង និងចង្កេះ។ ដូច្នេះ អ្នកគួរតែហាត់ប្រាណ ដើម្បីបង្កើមថាមពល និងភាពរឹងមាំ ដល់សាច់ដុំទាំងនោះ ដើម្បីការពារការឈឺចង្កេះ ហើយវិធីទាំងនោះ អ្នកអាចសាកសួរគ្រូពេទ្យ ឬអ្នកជំនាញខាងកីឡាបាន។

៣. ក្តៅ និងត្រជាក់
នេះមានន័យថា អ្នកអាចស្អំដោយទឹកកក ឬទឹកក្តៅឧណ្ហ ទៅលើកន្លែងដែលមានបញ្ហា ឈឺចាប់៕

ប្រភព៖ iknow

  • ៣ចំណុចដើម្បី​បំបាត់​ការ​ឈឺចង្កេះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:សុខភាព
Tags: