មិន​គួរ​ឱ្យ​ជឿ​បច្ចេក​វិទ្យា​សម្គាល់​មុខ​មនុស្ស​ ពិត​ជា​មាន​មែន​នៅ FBI

ជាយូរយាមកហើយដែល មនុស្សជាច្រើនបាន ឃើញពីបច្ចេកវិទ្យា ម្យ៉ាងដែលនៅក្នុងខ្សែភាពយន្តនានា ។ ជាពិសេសខ្សែរភាពយន្ត ស៊ើបអង្កេតដែលគេ មានប្រើនូវបច្ចេកវិទ្យាម្យ៉ាងដើម្បីធ្វើការសម្គាល់ មុខមនុស្សបាន។ ប្រហែលជាមានមនុស្ស មិនតិចទេដែលធ្លាប់ឆ្ងល់ថាតើវាជាការពិតឫ យ៉ាងណា? ហើយពេលនេះមាន ចេញការពិតហើយ ថានៅលើលោកនេះពិតជាមាន បច្ចេកវិទ្យាម្យ៉ាងដែល អាចសម្គាល់មុខមនុស្ស ជាមួយនឹងអត្តសញ្ញាណដ៏ពិតប្រាកដមួយ។ FBI គឺជាភ្នាក់ងារសម្ខាត់ រក្សាសន្តិសុខរបស់ សហរដ្ឋអាមេរិកពួកគេ មិនត្រឹមតែមានលទ្ធភាព និងសមត្ថភាពខ្ពស់ ប៉ុណ្ណោះទេថែមទាំងមាន បច្ចេកវិទ្យាដ៏ទំនើបៗទៀតផង ។

មិន​គួរ​ឱ្យ​ជឿ​បច្ចេក​វិទ្យា​សម្គាល់​មុខ​មនុស្ស​ ពិត​ជា​មាន​មែន​នៅ FBI

បច្ចេកវិទ្យាខាងលើត្រូវ បានអង្គភាពនេះប្រើប្រាស់ ដើម្បីសម្គាល់អត្តសញ្ញាណ របស់មនុស្សជាពិសេស ក្រុមឧក្រិដ្ឋជន និងជនបរទេសថែមទៀត។ អ្នកប្រហែលជាស្ទើរ តែមិនជឿនោះទេព្រោះថាបច្ចេកវិទ្យា នេះអាចជួយសម្គាល់ មនុស្សជាង 410 លាននាក់ឯណោះរាប់បញ្ចូលទាំងជនបរទេស ថែមទៀតផង។ តាមការបញ្ជាក់របស់ អ្នកជំនាញបានប្រាប់ ឱ្យដឹងថាអត្តសញ្ញាណទាំងអស់ គឺត្រូវបានប្រមូលដោយ កាតសម្គាល់ខ្លួននិង លិខិតឆ្លងដែនជាដើម។ សូម្បីកាតធនាគា របស់អតិថិជនរបស់ ធនាគានានាក៏ត្រូវ បានគេប្រើដើម្បីប្រមូល យកទិន្នន័យនិងអត្តសញ្ញាណ ដូចគ្នាដែរ។ ទិន្នន័យទាំងអស់ ត្រូវបានរាជរដ្ឋាភិបាល ធ្វើការប្រមូលយកពីអង្គភាព ផ្សេងៗនៅទូទាំងប្រទេស ហើយក្នុងនោះក៏មានរូបសម្គាល់ អត្តសញ្ញាណរបស់ បុគ្គលម្នាក់ផងដែរ។ តាមរយៈវិធីនេះ អង្គភាពពិសេស FBI អាចធ្វើការស្វែងរក នូវអត្តសញ្ញាណរបស់ មនុស្សបានយ៉ាងឆាប់ រហ័សមិនថាជនបរទេសក្តី។ ដូច្នេះទើបនៅពេលដែល មានអំពើខុសច្បាប់ ឫអំពើភេរវកម្មកើត ឡើងនោះពួកគេអាចស្វែងរកនូវជនល្មើស និងឧក្រិដ្ឋជនបានឆាប់ យ៉ាងនេះនោះ។ ទោះជាយ៉ាងណាបច្ចេកវិទ្យានេះ អាចមានប្រសិទ្ធភាពទាបនៅឡើយទេ។ ពោលគឺវាមានអត្រា ត្រឹមត្រូវមិនដល់ 100 ភាគរយនោះទេតែវា អាចជួយឱ្យពួកគេអាច នឹងមានការងាយស្រួល ជាមុនក្នុងការស្វែង រកដែរ។

មិន​គួរ​ឱ្យ​ជឿ​បច្ចេក​វិទ្យា​សម្គាល់​មុខ​មនុស្ស​ ពិត​ជា​មាន​មែន​នៅ FBI

សហរដ្ឋអាមេរិក ត្រូវបានគេទទួលស្គាល់ ថាជាប្រទេសមហាអំណាច មួយនៅទូទាំងពិភពលោកពោលគឺ ពួកគេមានបច្ចេកវិទ្យាទំនើប បែបនេះគឺជារឿង ធម្មតាដែរ។ ប៉ុន្តែវាគឺជាបច្ចេកវិទ្យាដែលមានប្រយោជន៍ ហេតុនេះបើវាអាចប្រើបាន ទូលំទូលាយជាង នេះគឺពិតជាល្អណាស់។ ចុះប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភពៈ cambo-report