John Cena និយាយភាសាចិន ឡើងរលូន ខណៈ WWE ទទួលយកអ្នកកីឡាកាសចិន ដំបូងគេបង្អស់ (មានវីដេអូ)

ចិន៖ កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ អ្នកកីឡាកាសល្បីឈ្មោះ John Cena បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកកីឡាកាសសញ្ជាតិអាមេរិក វ័យ៣៩ឆ្នាំ រូបនេះ បានឡើងធ្វើបទបង្ហាញជាភាសាចិន នៅក្នុងសន្និសីទកាសែតមួយ ដែលបានធ្វើឡើងក្នុងទីក្រុងសៀងហៃ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកកីឡាកាស John Cena ដែលជាម្ចាស់ជើងឯកពិភពលោកចំនួន ១៥ដងរូបនេះ បានឡើងនិយាយជាភាសាចិន ជិត៣នាទីឯណោះ។

ទោះជាយ៉ាងណា អ្នកគាំទ្រវិស័យកីឡាកាស ក៏ដូចជា អ្នកគាំទ្រ John Cena ផ្ទាល់ ប្រហែលជាបានដឹងហើយថា អ្នកកីឡាកាសរូបនេះ អាចនិយាយបានច្រើនភាសា។ Cena ក៏អាចនិយាយភាសាហ៊ីនឌី (ឥណ្ឌា) បានខ្លះៗផងដែរ ខណៈការនិយាយភាសាចិនរបស់ Cena ទំនងជាប្រសើរជាង ស្ថាបនិកហ្វេសប៊ុក វ័យ៣២ឆ្នាំ លោក Mark Zuckerberg ទៀតផង។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែតជាច្រើន កំពុងតែភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការនិយាយភាសាចិនរបស់ Cena ខណៈការនិយាយនេះ គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះតែ Cena បាននិយាយអំពីការពិត នៅក្នុងស្ថាប័ន WWE ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង រយៈពេលច្រើនឆ្នាំ ជាមួយនឹងបណ្តាញទូរទស្សន៍ខ្សែកាប PPTV។

ជាមួយគ្នានេះដែរ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ តទៅ អ្នកគាំទ្រវិស័យកីឡាកាស ក្នុងប្រទេសចិន នឹងអាចទស្សនាកម្មវិធីកីឡាកាស SmackDown និង Monday Night Raw តាមរយៈអនឡាញ និងជាភាសាចិន បានទៀតផង។ ជាងនេះទៅទៀត WWE ក៏បានប្រកាសថានឹងមានព្រឹត្តិការណ៍ ផ្សាយបន្តផ្ទាល់ជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំនេះ ធ្វើឡើងនៅក្នុងប្រទេសចិន ដោយកំណត់យក ថ្ងៃទី១០ ខែកញ្ញា តែម្តង។

គួរបញ្ជាក់ផងដែរថា មូលហេតុដែល WWE ចុះហត្ថលេខា សហការណ៍ជាមួយនឹង PPTV គឺដោយសារតែ WWE បានចុះហត្ថលេខា ទទួលយកអ្នកកីឡាកាស ជនជាតិចិន វ័យ២២ឆ្នាំ មកពីខេត្ត Anhui នៃប្រទេសចិន មានឈ្មោះថា Bin Wang ដោយ Wang គឺជាអ្នកកីឡាកាសចិនដំបូងគេបង្អស់ ដែលបានចូលរួម ជាមួយនឹងស្ថាប័ន WWE៕

តោះ! ទៅទស្សនា John Cena និយាយភាសាចិន ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

John Cena និយាយភាសាចិន ឡើងរលូន ខណៈ WWE ទទួលយកអ្នកកីឡាកាសចិន ដំបូងគេបង្អស់ (មានវីដេអូ)
អ្នកកីឡាកាស John Cena

John Cena និយាយភាសាចិន ឡើងរលូន ខណៈ WWE ទទួលយកអ្នកកីឡាកាសចិន ដំបូងគេបង្អស់ (មានវីដេអូ)

John Cena និយាយភាសាចិន ឡើងរលូន ខណៈ WWE ទទួលយកអ្នកកីឡាកាសចិន ដំបូងគេបង្អស់ (មានវីដេអូ)
កីឡាករបាល់បោះ ដ៏ល្បីឈ្មោះរបស់ប្រទេសចិន លោក Yao Ming ក៏បានបង្ហាញខ្លួន ក្នុងឱកាសនេះផងដែរ