វិធីធ្វើ ៖ ​បង្គា​ឆា​ទឹកស៊ីអ៊ីវ

♦ គ្រឿងផ្សំ
– បង្គាធំទម្ងន់ ១៥០ ក្រាម ៤ កន្ទុយ

– ឫសជីរវ៉ាន់ស៊ុយលាងទឹកឱ្យស្អាត រួចចិញ្ច្រាំឱ្យម៉ដ្ឋ ២ ឫស
– ប្រេងឆា ១ ស្លាបព្រាបាយកន្លះ
– ខ្ទឹមសចិញ្ច្រាំ ២ ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ
– ម្រេចម៉ដ្ឋ ១ ភាគ ៤ ចានចង្កឹះ
– ប្រេងខ្យង ១ ស្លាបព្រាបាយ
– ដើមខ្ទឹមហាន់ ១ ស្លាបព្រាបាយ
– ទុកដើមខ្ទឹម ២ ទៅ ៣ សម្រាប់តុបតែង ។

វិធីធ្វើ
– យកបង្គាលាងឱ្យស្អាត ចៀរយកសរសៃខ្មៅចេញ និង កាច់ក្បាលចោលដើម្បីឱ្យរសជាតិចូលសព្វសាច់ពេលចម្អិន ។
រង់ចាំប្រេងក្តៅ លីងខ្ទឹមឱ្យឈ្ងុយទើបបង់ឫសជីរវ៉ាន់ស៊ុយ និង បង្គា ឆាជាមួយគ្នារយៈពេលប្រហែល ៥ នាទី ដោយប្រើភ្លើងតិចៗ ។
– បន្ទាប់មកបន្ថែមរសជាតិដោយទឹកស៊ីអ៊ីវ ប្រេងខ្យង និង ម្រេច រម្ងាស់ថែម ២ នាទីទៀតបិទភ្លើង ។
– ដួសដាក់ចានរួចរោយដើមខ្ទឹមដែលហាន់ហើយ និង ដាក់ដើមខ្ទឹម ខ្លះតុបតែងពីលើ រួចទទួលទានទាន់នៅក្តៅៗ ៕

ប្រភព៖ pmhotnews

  • វិធីធ្វើ ៖ ​បង្គា​ឆា​ទឹកស៊ីអ៊ីវ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:ចំនេះដឹង
Tags: