យន្តហោះ​​ថៃ​មួយ​គ្រឿង​ចុះ​ចត​ភ្លាម​ៗ បន្ទាប់​ពី​​ឃើញ​​មាន​ប្រេះ​បែក​កញ្ចក់​កន្លែងអ្នកបើក

យន្តហោះមួយគ្រឿងរបស់ប្រទេសថៃបានចុះចតបន្ទាន់ភ្លាមៗ បន្ទាប់ពីចេញដំណើរបានត្រឹមតែ៣០នាទី។

តាមសារព័ត៌មាន Bangkok Coconuts ជើងហោះហើរ Nok Air ដែលត្រូវធ្វើដំណើរពីខេត្ត រ៉ាណុង ភាគខាងត្បូងប្រទេសថៃ ទៅកាន់ទីក្រុងបាងកកបានចុះចតភ្លាមៗនៅក្នុងព្រលានយន្តហោះ Chumphon កាលពីព្រឹកថ្ងៃស្រុកម្សិលមិញ បន្ទាប់ពីភីឡុតរកឃើញថាមានប្រេះបែកកញ្ចក់ខាងមុខនៃកន្លែងអ្នកបើកបរយន្តហោះ។

មកទល់ពេលនេះ មូលហេតុនៃការប្រេះបែកកញ្ចក់យន្តហោះនោះ កំពុងស្ថិតក្នុងការស៊ើបអង្កេតពីអ្នកជំនាញនៅឡើយ។

បន្ទាប់ពីការប្រកាសអាសន្នរបស់កាពីតែនជើងហោះហើរខាងលើ អ្នកដំណើរក្នុងយន្តហោះ ចំនួន៦២នាក់ត្រូវបានផ្ទេរទៅជិះក្នុងយន្តហោះមួយគ្រឿងទៀតភ្លាមៗផងដែរ ប៉ុន្តែជើងហោះហើរនេះត្រូវបានពន្យារពេលប្រហែលពីរម៉ោង៕

ប្រភព៖ sabay

  • យន្តហោះ​​ថៃ​មួយ​គ្រឿង​ចុះ​ចត​ភ្លាម​ៗ បន្ទាប់​ពី​​ឃើញ​​មាន​ប្រេះ​បែក​កញ្ចក់​កន្លែងអ្នកបើក已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:ជីវិតនិងសង្គម
Tags: