អាមេរិកនិងរុស្ស៊ីនៅតែខ្វែងគំនិតលើបញ្ហាស៊ីរីដដែល

បើទោះបីមានកិច្ចខិតខំតាមរយៈការទូត ដើម្បីបញ្ចប់វិបត្តិនៅក្នុងប្រទេសស៊ីរី តែអាមេរិកនិងរុស្ស៊ីនៅតែខ្វែងគំនិតគ្នាដដែល។ អាមេរិកបានចោទរុស្ស៊ីថា បានព្យាយាម អូសបន្លាយស្ថានការណ៍ក្នុងប្រទេសស៊ីរី ឲ្យកាន់តែវែងឆ្ងាយលោកប្រមុខការទូត អាមេរិកលោក ចន ឃើរី ថ្លែងទៅកាន់ ប្រទេសរុស្ស៊ីថា «រស្ស៊ីត្រូវតែយល់ឲ្យបាន ច្បាស់ថា ភាពអត់ធ្មត់របស់អាមេរិកមិន មែនគ្មានទីបញ្ចប់ទេ ហើយវានឹងមានកម្រិត កាន់តែខ្លាំងថែមទៀតទាក់ទងនឹងសំណួរដែលថា តើប្រធានាធិបតីស៊ីរី អាសាដ ត្រូវឬមិនត្រូវចូលខ្លួនឆ្លើយបំភ្លឺនឹងទង្វើរបស់ ខ្លួន»។ សូមជម្រាបជូនថា អាមេរិកនិងរុស្ស៊ី ជាប្រទេសដែលបានផ្តួចផ្តើមឲ្យមានបទឈប់បាញ់នៅស៊ីរី ដើម្បីបើកផ្លូវឲ្យមានកិច្ច ចរចារវាងភាគីរដ្ឋាភិបាលនឹងភាគីប្រឆាំងដែលរៀបចំឡើងដោយសហគមន៍អន្តរ ជាតិ។

អាមេរិកនិងរុស្ស៊ីនៅបន្តនិយាយមិនចុះសម្រុងគ្នាទាក់ទងនឹងជោគវាសនារបស់ លោកប្រធានាធិបតីស៊ីរី អាសាដ ។ សម្រាប់ ទីក្រុងវ៉ាស៊ីនតោន អាសាដ ត្រូវតែចុះចេញពីអំណាចដោយខានមិនបាន តែសម្រាប់ ទីក្រុងមូស្គូវិញបានយល់ឃើញថា ជោគ វាសនាលោក អាសាដ ត្រូវតែទុកឲ្យពល រដ្ឋស៊ីរីជាអ្នកសម្រេច។ ក្រៅពីចង់ហៅ លោក អាសាដ ចូលខ្លួនបកស្រាយលើ ទង្វើមួយចំនួន លោក ឃើរី ក៏បានបង្ហើប ឲ្យដឹងពីបំណងហៅក្រុមប្រឆាំងស៊ីរីខ្លះឲ្យ បំភ្លឺលើទង្វើរំលោភបំពានមួយចំនួន ពិសេស រំលោភលើបទឈប់បាញ់។ នៅដើមខែ មិថុនាកន្លងទៅ លោក អាសាដ បានសន្យា ដណ្តើមយកដែនដីមួយសង់ទីម៉ែត្រម្តងៗពីពួកប្រឆាំង។ តែទង្វើរបៀបនេះត្រូវបានលោកប្រមុខការទូតអាមេរិកចាត់ទុកជា ទង្វើរំលោភបទឈប់បាញ់។ សម្រាប់ លោក ឃើរី បទឈប់បាញ់កំពុងទទួលការគំរាមកំហែងយ៉ាងខ្លាំង និងដែលគេស្វែង រកបទឈប់បាញ់មួយពិតប្រាកដ។ នៅ ក្នុងន័យនេះ លោក ឃើរី បានប្រាប់ឲ្យដឹងពីការស្វែងរកកិច្ចព្រមព្រៀងមួយដើម្បី ធានាឲ្យមានការគោរពត្រឹមត្រូវលើបទ ឈប់បាញ់នោះ។

រដ្ឋមន្ត្រីការបរទេសអាមេរិកនៅតែការគោរពបទឈប់បាញ់ឲ្យបានត្រឹមត្រូវទេ ទើបគេអាចដឹកនាំជំនួយមនុស្សធម៌ទៅឲ្យជនស៊ីវិលស៊ីរីរងគ្រោះដោយសារសង្រ្គាមបាន ពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល និងដែលកំពុងស្ថិតក្រោមគ្រាប់រំសេវរវាងទ័ពរដ្ឋាភិបាលនិងពួកប្រឆាំង។ សូមរម្លឹក ជូនថា ស៊ីរីបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលតាំងជាង៥ឆ្នាំ និងបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង២៨ម៉ឺននាក់។ កិច្ចចរចាចំនួន ៣ដងបន្តបន្ទាប់រៀបចំដោយអង្គការសហប្រជាជាតិនៅតែគ្មានដំណោះស្រាយ ៕ ម៉ែវ សាធី

ប្រភព៖ nokorwatnews

  • អាមេរិកនិងរុស្ស៊ីនៅតែខ្វែងគំនិតលើបញ្ហាស៊ីរីដដែល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:ជីវិតនិងសង្គម
Tags: