Facebook, Twitter, Google រងការប្តឹងពី បទ «ជួយដល់ក្រុមIS»

ក្រុមហ៊ុនទូរគមនាគមន៍ធំៗទាំង៣នៅលើពិភពលោកទាំង៣កំពុងទទួលរងការប្តឹងពីគ្រួសារជនរងគ្រោះនៅក្នុងការវាយ ប្រហារភេរវកម្មក្នុងទីក្រុងបារីសកាលពី ពេលកន្លងមក។

គេហទំព័រ CBS news កាលពីថ្ងៃទី១៥ ខែមិថុនា បានផ្សាយថា ឪពុករបស់ស្ត្រីរងគ្រោះក្នុងការបាញ់ប្រហារនៅទីក្រុងប៉ារីសកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៥ បានដាក់ ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន Google, Facebook និងTwitter ដោយលោកចាត់ទុកថា ក្រុមហ៊ុនធំៗទាំង៣នោះបានបំពានច្បាប់ដោយបានជួយដល់ក្រុមភេរវកម្មIS ក្នុង ការវាយប្រហារពេលនោះ។ នៅក្នុងការ វាយប្រហារនោះបានសម្លាប់មនុស្សដល់ទៅ១៣០នាក់។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ឪពុករបស់នាង Reynaldo Gonzalez ដែលស្លាប់នៅក្នុងការវាយប្រហារនោះ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ស្រុកនៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា ដោយចោទប្រកាន់ក្រុមហ៊ុនទាំង៣ខាងលើថា មានចេតនាអនុញ្ញាតឲ្យក្រុមIS ប្រើប្រាស់បណ្តាញខាងលើដើម្បីជ្រើសរើសខ្មាន់កំាភ្លើង និងរៃអង្គាសប្រាក់សម្រាប់ សកម្មភាពវាយប្រហារតាមរយៈបណ្តាញ សង្គមខាងលើ។

នៅក្នុងពាក្យបណ្តឹងនោះបានបញ្ជាក់ថា «ប្រសិនបើក្រុមហ៊ុន Twitter, Facebook និង Google (Youtube) មិនអនុញ្ញាតឲ្យក្រុមនោះប្រើប្រាស់បណ្តាញរបស់ខ្លួនទេ នោះម្លេសមក្រុមនោះក៏គ្មានការរីកចម្រើន បង្កើនចំនួនខ្មាន់កាំភ្លើង និងហិរញ្ញវត្ថុជា បន្តបន្ទាប់។ ការផ្តល់ឱកាសនោះធ្វើឲ្យក្រុម ISរីកចម្រើនជាបន្តបន្ទាប់ និងមានការវាយប្រហារនៅគ្រប់ទិសទីបណ្តាលឲ្យកូនស្រី របស់លោកនាង Nohemi Gonzalez ស្លាប់ នោះដែរ។ ករណីស្លាប់របស់ជនរងគ្រោះស្លូតត្រង់ទាំងអស់ដោយការវាយប្រហារភេរវកម្មគឺផ្តើមចេញពីក្រុមហ៊ុនទាំង៣ខាងលើ។

ចំណែកដំណាងក្រុមហ៊ុនទាំង៣បានប្រកាសថា ប្រសិនបើមានភ័ស្តុតាងពីសកម្ម ភាពខុសច្បាប់ខ្វះក្រមសីលធម៌យើងនឹង ធ្វើការជាមួយក្រុមអ្នកច្បាប់។

នៅក្នុងពេលនោះក្រុមហ៊ុន Google បានឲ្យដឹងថា ក្រុមហ៊ុនមិនបានពិភាក្សាពី បញ្ហាបណ្តឹងខាងលើនោះឡើយ ប៉ុន្តែបាន បញ្ជាក់ថា ក្រុមហ៊ុននេះបានហាមផ្សព្វ ផ្សាយវីដេអូដែលមានខ្លឹមសារជ្រើសរើស និងជម្រុញមិនឲ្យមានអំពើហិង្សា។ តែបើ មានក្រុមហ៊ុននឹងលុបចោលភ្លាមៗ។

តាមច្បាប់នៅអាមេរិកក្រុមហ៊ុនអីុនធើណេតត្រូវបានលើកលែងការទទួលខុសត្រូវ ចំពោះការប្រើប្រាស់ប្រព័ន្ធអីុធើណេតផ្សព្វផ្សាយឯកសារផ្សេងៗរបស់អតិថជន ៕ ម៉ែវ សាធី

ប្រភព៖ nokorwatnews