ក្រូអាត ប្រឈម​នឹង​ការ​ពិន័យ​​របស់​ UEFA បន្ទាប់​ពី​ Fan គប់​ភ្លើង​ចូល​ទីលាន

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ក្រូអាត ​កំពុង​ប្រឈម​នឹង​ការ​ពិន័យ​របស់​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ (UEFA) ​បន្ទាប់​ពី​អ្នកគាំទ្រ​របស់​ពួកគេ ​បាន​​គប់​ដុំ​ភ្លើង​ និង​ផាវ​ចូល​ក្នុង​ទីលាន អំឡុង​ពេល​​ប្រកួត​ Euro 2016 ទល់​នឹង​ក្រុម​សាធារណរដ្ឋឆេក​​យប់​មិញ។

 

ក្រូអាត ប្រឈម​នឹង​ការ​ពិន័យ​​របស់​ UEFA បន្ទាប់​ពី​ Fan គប់​ភ្លើង​ចូល​ទីលាន

 

​ក្នុង​ការ​ប្រកួត ដែល​ក្រូអាត​កំពុង​នាំ​មុខ​ ២-១ ​​ការ​ប្រកួត​ត្រូវ​បាន​ផ្អាក​នៅ​តង់​ទី​២ ​បន្ទាប់​ពី​អ្នកគាំទ្រ​ក្រុម​ក្រូអាត ​បាន​គប់​ដុំ​ភ្លើង​ និង​ផាវ​​យ៉ាង​ច្រើន​លើ​ទីលាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​អ្នកគាំទ្រ​ទាំង​នោះ​ ក៏​បាន​វាយ​​អ្នក​មើល​ការ​ខុស​ត្រូវ​​ការ​ប្រកួត​ម្នាក់​ផង​ដែរ។

 

ក្រូអាត ប្រឈម​នឹង​ការ​ពិន័យ​​របស់​ UEFA បន្ទាប់​ពី​ Fan គប់​ភ្លើង​ចូល​ទីលាន

 

យ៉ាងណាក្ដី កីឡាករ​របស់​ក្រុម​ក្រូអាត ​បាន​ស្នើ​សុំ​អ្នកគាំទ្រ​កុំ​​ឲ្យ​បន្ត​សកម្មភាព​ទាំង​នោះ​ទៀត​ ហើយ​អាជ្ញាកណ្ដាល Mark Clattenburg ​ក៏​ផ្លុំ​កញ្ចែ​​បន្ត​ការ​ប្រកួត ​ក្រោយ​មក​​​ទើប​​ក្រុម​សាធារណរដ្ឋឆេក ​​មាន​ឱកាស​រក​គ្រាប់​តាម​ស្មើ​ ២-២ ​​នៅ​ចុង​ម៉ោង។

 

​UEFA ​នឹង​​​​ចាត់វិធានការ​ចំពោះ​សកម្មភាព​ខាង​លើ​នៅ​ថ្ងៃ​សៅរ៍​នេះ​ បន្ទាប់​ពី​ទទួល​របាយការណ៍​ពី​អាជ្ញាកណ្ដាល Mark Clattenburg ​ខណៈ​ដែល​កីឡាករ​របស់​ក្រុម​ក្រូអាត កំពុង​បារម្ភ​ថា ​ពួកគេ​អាច​នឹង​ត្រូវ​ដក​សិទ្ធិ​ចេញ​ពី​ព្រឹត្តិការណ៍​​ Euro នេះ៕

 

ក្រូអាត ប្រឈម​នឹង​ការ​ពិន័យ​​របស់​ UEFA បន្ទាប់​ពី​ Fan គប់​ភ្លើង​ចូល​ទីលាន

 

ក្រូអាត ប្រឈម​នឹង​ការ​ពិន័យ​​របស់​ UEFA បន្ទាប់​ពី​ Fan គប់​ភ្លើង​ចូល​ទីលាន

 

ក្រូអាត ប្រឈម​នឹង​ការ​ពិន័យ​​របស់​ UEFA បន្ទាប់​ពី​ Fan គប់​ភ្លើង​ចូល​ទីលាន

 

ក្រូអាត ប្រឈម​នឹង​ការ​ពិន័យ​​របស់​ UEFA បន្ទាប់​ពី​ Fan គប់​ភ្លើង​ចូល​ទីលាន

 

ក្រូអាត ប្រឈម​នឹង​ការ​ពិន័យ​​របស់​ UEFA បន្ទាប់​ពី​ Fan គប់​ភ្លើង​ចូល​ទីលាន

 

ក្រូអាត ប្រឈម​នឹង​ការ​ពិន័យ​​របស់​ UEFA បន្ទាប់​ពី​ Fan គប់​ភ្លើង​ចូល​ទីលាន

 

ក្រូអាត ប្រឈម​នឹង​ការ​ពិន័យ​​របស់​ UEFA បន្ទាប់​ពី​ Fan គប់​ភ្លើង​ចូល​ទីលាន

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal | Dailymail