​អ្នក​ខ្សោយបេះដូង គួរ​ហាត់ប្រាណ​បែបណា​?

​អ្នក​ខ្សោយបេះដូង គួរ​ហាត់ប្រាណ​បែបណា​?


​អ្នក​ខ្សោយបេះដូង គួរ​ហាត់ប្រាណ​បែបណា​?

១. ពត់ពេន​ខ្លួន (​និង​កម្តៅ​សាច់ដុំ​)
​ចូរ​ពង្រឹង​សាច់ដុំ​យឺតៗ ដោយ​ការ​លាតដៃ លាត​ជើង មុន​ពេល​ហាត់ប្រាណ ដើម្បី​រៀបចំ​សាច់ដុំ សម្រាប់​សកម្មភាព​នានា និង​ដើម្បី​ការពារ​ការរង​របួស​ផងដែរ​។ លំ​ហាត់ប្រាណ​បែប​ពត់ពេន​ខ្លួន​បែបនេះ មានដូចជា ក្បាច់​ថៃ​ជិ ឬ​យូហ្កា​ជាដើម​។ លំ​ហាត់ប្រាណ​បែបនេះ អាច​ធ្វើឲ្យ​អ្នក​មានលំនឹង គ្រប់គ្រង​ចលនា និង​ធ្វើឲ្យ​សន្លាក់​បត់បែន​បាន​ល្អ​។​

២. លំ​ហាត់ប្រាណ​សរសៃឈាម​បេះដូង ឬ​អេរ៉ូប៊ិច​
លំ​ហាត់ប្រាណ​នេះ ត្រូវការ​ប្រើប្រាស់​សាច់ដុំ​ច្រើន ហើយ​អាច​ជួយ​ពង្រឹង​ដល់​បេះដូង និង​សួត​។ វា​ក៏​អាចជួយ​លើកកម្ពស់​សមត្ថភាព ក្នុង​ការដឹកនាំ​អុកស៊ីសែន​ផងដែរ​។ លំ​ហាត់ប្រាណ​ដែល​អ្នក​អាច​ធ្វើបាន មានដូចជា ការដើរ ការរត់​ត្រឹកៗ ការឡើង​ខ្សែរ​ពួរ ការ​ជិះ​កង់​។​ល​។​

៣. ការប្រើ​កម្លាំង​
ការ​ហាត់ប្រាណ​បែបនេះ នឹង​ប្រើប្រាស់​ការ​កន្ត្រាក់​សាច់ដុំ រហូត​ដល់​វា​អស់កម្លាំង​។ វា​អាច​ជា​ការលើក​ដុំ​ដែក និង​ការលើក​ទម្ងន់​ជាដើម​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី18 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។