ហ្វូង​ក្ដាម​សមុទ្រ​​ផ្ដុំ​គ្នា​បង្កើត​ជា​ទស្សនីយភាព​​​អស្ចារ្យ ក្បែរ​ក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី​

ហ្វូងក្ដាមពីងពាងសមុទ្រធំៗជាច្រើនបានប្រមូលផ្ដុំគ្នានៅក្នុងសមុទ្រ ក្បែរទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ។

បើតាមអ្នកជំនាញសិក្សាពីភាវ:មានជីវិតក្នុងសមុទ្រអូស្ត្រាលី លោកស្រី Sheree Marris បានឲ្យដឹងថា មូលហេតុដែលសត្វក្ដាមសមុទ្រមកផ្ដុំគ្នានៅទីនោះ គឺដើម្បីសកសំបកចាស់ៗរបស់វាចេញ ។ ចំណែកការផ្ដុំគ្នាច្រើនបែបនោះគឺជាការការពារគ្នីគ្នាពីសត្វដែលចង់ស៊ីពួកវា ដូចជាក្អែកទឹក និងបបែលសមុទ្រជាដើម។

លោកស្រី Marris ក៏បានបន្ថែមទៀតថា ហ្វូងក្ដាមប្រមូលផ្ដុំគ្នាច្រើនបែបនោះ បានបង្កើតជាទស្សនីយភាពមួយដ៏អស្ចារ្យមិនធ្លាប់មាន ដែលធ្វើឲ្យសារព័ត៌មានជាច្រើនចាប់អារម្មណ៍មកថតផ្ដិតយកទិដ្ឋភាពទាំងនោះ៕

ហ្វូង​ក្ដាម​សមុទ្រ​​ផ្ដុំ​គ្នា​បង្កើត​ជា​ទស្សនីយភាព​​​អស្ចារ្យ ក្បែរ​ក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី​ ហ្វូង​ក្ដាម​សមុទ្រ​​ផ្ដុំ​គ្នា​បង្កើត​ជា​ទស្សនីយភាព​​​អស្ចារ្យ ក្បែរ​ក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី​ ហ្វូង​ក្ដាម​សមុទ្រ​​ផ្ដុំ​គ្នា​បង្កើត​ជា​ទស្សនីយភាព​​​អស្ចារ្យ ក្បែរ​ក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី​ ហ្វូង​ក្ដាម​សមុទ្រ​​ផ្ដុំ​គ្នា​បង្កើត​ជា​ទស្សនីយភាព​​​អស្ចារ្យ ក្បែរ​ក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី​

ប្រភព៖ sabay

  • ហ្វូង​ក្ដាម​សមុទ្រ​​ផ្ដុំ​គ្នា​បង្កើត​ជា​ទស្សនីយភាព​​​អស្ចារ្យ ក្បែរ​ក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:កំសាន្ត
Tags: