ក្តៅ!ក្តៅ! ចាប់បានហើយ ​អ្នក​ធ្វើឱ្យខូច​ស្ពាន​​នៅ​កំពត​

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​ក​កម្លាំង​នគរបាល​ខេត្តកំពត នា​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​ជិត​រង្វង់​មូល​ផ្សារ​កន្ទួត ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​បើក​​រ​​ថយន្ត​ម៉ាក​យី​ឌុ​ប​ដឹកឈើ​ជ្រុង​ពេញ បាន​បើក​ឆ្លងកាត់​ស្ពាន​មួយ​ខ្សែ​ឈ្មោះ «​ស្ពាន​ជ័យ​សេនា​» បណ្តាល​ឱ្យ​បាក់​មួយ​កំណាត់​នោះ បន្ទាប់​​ពី​មាន​ដីកា​​ឱ្យ​ចាប់ខ្លួន​បុរស​ខាងលើ​នោះ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​នោះ​​ឈ្មោះ​ជឿ​ន ថេ​ង អាយុ​ជាង​៣០​ឆ្នាំ មានស្រុក​កំណើត​ក្នុងភូមិ​ខាងលើ ដែល​​ការ​ចាប់ខ្លួន​បាន​នេះ ខណៈ​​គាត់​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​ហូប​គុយទាវ ។ បុរស​រូបនោះ​​ត្រូវ​គេ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​បង្ក​​ឱ្យ​បាក់​ស្ពាន​នេះ គឺ​បាន​ព្យាយាម​សុំ​អន្តរាគមន៍​ពីថ្នាក់​លើ​​ក្នុង​ការ​ជួសជុលស្ពានឡើងវិញ​​ដែរ តែ​គ្មាន​អ្នក​ហ៊ាន​​ទទួល​នោះ​ទេ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៩ មិថុនា ២០១៦ រថយន្ត​ម៉ាក​យី​ឌុ​ប​មួយ​គ្រឿង​មាន​ដឹកឈើ​ជ្រុង​ពេញ​បើក​ឆ្លងកាត់​ស្ពាន​មួយ ខ្សែ​ឈ្មោះ «​ស្ពាន​ជ័យ​សេនា​» ក្នុងភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក បណ្តាល​ឱ្យ​បាក់​មួយ​កំណាត់ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​ធ្លាក់​រថយន្ត ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។ ក្រោយ​ពី​កើតហេតុ ត្រូវ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត និង​ឈើ​ដែល​ធ្លាក់​រប៉ាត់រប៉ាយ​នៅ​លើ​ស្ពាន ។