ពិធីរាប់បាត្រ​ព្រះសង្ឃ​៨១អង្គ ចាប់ផ្តើម​ហើយ

រាជធានីភ្នំពេញ ៖ បន្ទាប់​​ពី​ពិធីសូត្រមន្ត​បានបញ្ចប់​រួចរាល់​ របស់​សាខាកាក​បាទ​ក្រហម​កម្ពុជា​ ​គិតត្រឹម​​វេលាម៉ោង១០ព្រឹក​​ថ្ងៃ​ទី​១៨ មិថុនា ២០១៦ នេះ ក៏​មាន​ការ​​​​​រៀបចំ​​​រាប់​​បាត្រ​​ព្រះសង្ឃ​ចំនួន​​៨១​អង្គ ដើម្បី​ថ្វាយព្រះពរ​ជ័យ​សិរី​មង្គល ក្នុង​ឱកាស​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​វស្សា​គម្រប់​៨០ យាង​ចូល​៨១​ព្រះ​វស្សា របស់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វ​រាជមាតា​ជាតិខ្មែរ ​ក្រោម​អធិប​តី​ភាព​លោក​ជំទាវ​ អា​ន្នី សុខ​អាន អនុប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទ​ក្រហមក​ម្ពុជា ។