វី​ង​ ដាក់​អោយ​ប្រើប្រាស់​កម្មវិធី Mobile app នៅ​លើ​ទីផ្សារ   

ធនាគារ​ឯកទេស​វី​ង ដែល​ឈានមុខ​គេ​លើ​សេវា​ផ្ទេរ​ប្រាក់​ចល័ត ក្នុង​ប្រទេស​កម្ពុជា ថ្មីៗនេះ​បាន​ចាប់​ផ្តើម​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​របស់​ខ្លួន​លើ​ទីផ្សារ​ជា​ផ្លូវការ។

 

កំណើន​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ មានការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ។ កាលពី​ឆ្នាំ ២០១៥ អត្រា​ប្រជាជន​កម្ពុជា​ដែល​ប្រើប្រាស់ ទូរស័ព្ទ Smart phone មានការ​កើន​ឡើង​ដល់​ទៅ ៤០ភាគរយ ​ដែល​ភាគច្រើន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ ក៏ដូចជា​ប្រើប្រាស់​នូវ​សេវាកម្ម​ផ្សេងៗ​ នេះ​បើ​យោង​តាម Cambodia Open Institute។ ដោយសារតែ​ហេតុផល​នេះ​ហើយ វី​ង តែងតែ​ព្យាយាម បង្កើត​នូវ​អ្វី​ដែល​ថ្មី ដើម្បី​បំពេញ​តម្រូវ​ការ​បស់​អតិថិជន ក្នុង​ការ​ប្រើប្រាស់​វី​ង គ្រប់ពេលវេលា គ្រប់​ទីកន្លែង។

 

កម្មវិធី Mobile app របស់​វី​ង ​គឺជា​កម្មវិធី​ដែល​អាច​អោយ​អតិថិជន​ទាំងអស់​អាច​ប្រើប្រាស់​សម្រាប់​មើល​គណនី​វី​ង​របស់​ខ្លួន​នឹង​ប្រើ​សេវាកម្ម​មួយ​ចំនួន​ដូចជា​ផ្ទេរ​ប្រាក់​បញ្ចូល​លុយ​ទូរស័ព្ទ​បង់ថ្លៃ​វិក្កយបត្រ​ពិនិត្យ​សមតុល្យ​សាច់ប្រាក់​ និង​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម។

 

ឥឡូវនេះ ​លោកអ្នក​អាច​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​វី​ង​តាមរយៈ ​Google play នឹង​App store បាន​យ៉ាង​ងាយស្រួល។ កម្មវិធី​នេះ​បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិ​ជន​វី​ង ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​វី​ង។ លោកអ្នក​គ្រាន់តែ ចូល​ទៅ​កាន់ Google Play ឬក៏ App store  នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក ហើយ​វាយ​ពាក្យ “ Wing Money” ដើម្បី​ទទួល​បាន ​app របស់​វី​ង។

 

វី​ង​ ដាក់​អោយ​ប្រើប្រាស់​កម្មវិធី Mobile app នៅ​លើ​ទីផ្សារ   

 

បើ​តាម​ប្រសាសន៍​របស់​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស នាយក​ប្រតិបត្តិ​នៃ​ធនាគារ​​ឯកទេស​វី​ង បាន​អោយដឹង​ថា“ វី​ង​នៅតែ​បន្ត​ផ្តល់​ជូន​នូវ​បច្ចេកវិទ្យា​ថ្មីៗ​លើ​ទីផ្សារ ជាមួយ​នឹង​កម្មវិធី​នេះ​អតិថិជន​ទាំងអស់​អាច​ប្រើប្រាស់ សេវាកម្ម​ជាច្រើន​ជាមួយ​នឹង​ទូរស័ព្ទ​ដៃ Smart Phone របស់​គេ​ហើយ​កម្មវិធី​នេះ​អាច​ប្រើប្រាស់​បាន​ទាំង​ភាសា​ខ្មែរ ​និង​ភាសា​អង់គ្លេស​ដែល​ធ្វើ​អោយ​អតិថិជន​កាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់”។

 

នៅ​ពេល​លោកអ្នក Install កម្មវិធី​នេះ​លោកអ្នក​ត្រូវ​log in ជាមួយនឹង​លេខ​ទូរស័ព្ទដៃ ដើម្បី​បង្កើត​នូវ​លេខ​សម្ងាត់។ បន្ទាប់មក កម្មវិធី វី​ង app នឹង​ផ្ញើ​សារ​លេខ​សម្ងាត់ (៦ខ្ទង់) ទៅ​ទូរស័ព្ទដៃ​របស់​លោក​អ្នក​ដើម្បី​ចុះឈ្មោះ​នឹង​ធ្វើអោយ​ដំណើរការ​នេះ​កាន់​តែ​មាន​សុវត្ថិភាព។

 

គួរ​បញ្ជាក់​ផងដែរ​ថា វី​ង​បាន​ចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ ២០០៩ ហើយក៏​ជា​សេវាកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត​ថ្មី​មួយ​សម្រាប់​ការ​ទូទាត់​សាច់ប្រាក់​តាម​ទូរស័ព្ទដៃ ​ដូចជា​ផ្ញើ​ប្រាក់​ទូទាត់​វិក្កយបត្រ​ទិញ​កាត​ទូរស័ព្ទ​សេវា​បើកប្រាក់​បៀវត្ស​ការ​ទូទាត់​លើ​អ៊ិន​ធឺ​ណិ​ត ​និង​វី​ង​គិតលុយ (ឆូត​កាត​វី​ង)។ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ www.wingmoney.com ឬ​ទាក់ទង​មក​លេខ 023 999 989៕

 

អត្ថបទ៖ ពាណិជ្ជកម្ម