James ​ស្រក់​ទឹក​ភ្នែក ក្រោយ​ជួយ​កូឡុំប៊ី ឈ្នះ​ប៉េរូ ឡើង​វគ្គ​៤ក្រុម Copa America

ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី បាន​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់​ Copa America 2016 ​ហើយ​ បន្ទាប់​ពី​ឈ្នះ​ប៉េរូ ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ ៤-២ ​អម្បាញ់មិញ​នេះ។

 

James ​ស្រក់​ទឹក​ភ្នែក ក្រោយ​ជួយ​កូឡុំប៊ី ឈ្នះ​ប៉េរូ ឡើង​វគ្គ​៤ក្រុម Copa America

​ប្រធាន​ក្រុម​កូឡុំប៊ី​ James Rodriguez (លេខ១០)

 

បន្ទាប់​ពី​​វាយ​សម្រុក​គ្នា​ពេញ​៩០​នាទី​ ក្រុម​ទាំង​២​ បាន​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​គ្នា​ ០-០ ហើយ​ថែម​ម៉ោង​១៥​នាទី​២​ដង​ទៀត ក៏​នៅ​តែ​ ០-០ ទើប​ឈាន​ដល់​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី។ ​​ជា​លទ្ធផល​ ក្រោយ​ទាត់​ប៉េណាល់ទី កូឡុំប៊ី​ជា​អ្នក​ឈ្នះ​ អាច​ឡើង​ទៅ​វគ្គ​ Semi-Finals ឈរ​ចាំ​ជាមួយ​អាមេរិក ខណៈ​ដែល​​ប៉េរូ​ ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​នេះ។

 

ជ័យ​ជម្នះ​នេះ​ ក៏​​បាន​ធ្វើ​ឲ្យ​ប្រធាន​ក្រុម​កូឡុំប៊ី​ James Rodriguez របស់​ក្រុម​ Real Madrid ស្រក់​ទឹក​ភ្នែក​ផង​ដែរ ព្រោះ​តែ​រំភើប​ខ្លាំង​ពេក៕

 

James ​ស្រក់​ទឹក​ភ្នែក ក្រោយ​ជួយ​កូឡុំប៊ី ឈ្នះ​ប៉េរូ ឡើង​វគ្គ​៤ក្រុម Copa America

 

James ​ស្រក់​ទឹក​ភ្នែក ក្រោយ​ជួយ​កូឡុំប៊ី ឈ្នះ​ប៉េរូ ឡើង​វគ្គ​៤ក្រុម Copa America

 

James ​ស្រក់​ទឹក​ភ្នែក ក្រោយ​ជួយ​កូឡុំប៊ី ឈ្នះ​ប៉េរូ ឡើង​វគ្គ​៤ក្រុម Copa America

 

James ​ស្រក់​ទឹក​ភ្នែក ក្រោយ​ជួយ​កូឡុំប៊ី ឈ្នះ​ប៉េរូ ឡើង​វគ្គ​៤ក្រុម Copa America

 

James ​ស្រក់​ទឹក​ភ្នែក ក្រោយ​ជួយ​កូឡុំប៊ី ឈ្នះ​ប៉េរូ ឡើង​វគ្គ​៤ក្រុម Copa America

 

 

What it means to @jamesdrodriguez. #PERvCOL #CopaAmerica pic.twitter.com/4umGUc39we

— Major League Soccer (@MLS) June 18, 2016

 

ដោយ៖ វិន ជីវ័ន្ត
ប្រភព៖ twitter/CA2016