ទៅ​បារាំង​មិន​គួរ​រំលង​តំបន់​កម្សាន្ត​ ៥ កន្លែង​នេះ!

នៅ​ចុង​សប្ដាហ៍នេះ Sabay សូម​ណែនាំ​តំបន់​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្រុង​ប្រទេស​បារាំង ដោយ​ប្រសិន​បើ​ ប្រិយមិត្ត​ទាំង​ឡាយ បាន​ទៅ​ប្រទេស​មួយ​នេះ កុំភ្លេច​ទៅ​កម្សាន្ដ​ តំបន់​ទាំង​ ៥ ខាងក្រោម៖

 

១. ទួ​អ៊ី​ហ្វេ​ល (Eiffel Tower)៖ បើ​អ្នក​ថតរូប​ជាមួយ​នឹង​ទួអ៊ីហ្វេ​ល គេ​គ្រប់គ្នា​ប្រាកដជា​ស្គាល់​ជាក់ច្បាស់​ថា​អ្នក​កំពុងតែ​ស្ថិតនៅ​ទីក្រុង​ប៉ារីស​នៃ​ប្រទេស​បារាំង។ ទួ​អ៊ី​ហ្វេ​ល គឺជា​ប៉ម​ដែលមាន​កម្ពស់ ៣២៤ ម៉ែត្រ ដែល​បាន​សាងសង់​ឡើង​ដោយ​វិស្វករ លោក Gustave Eiffelនៅ​ឆ្នាំ១៨៨៩។ ទេសចរ​អាច​ឡើង​កាន់​កំពូល​ទួ​អ៊ី​ហ្វេ​ល ​ដើម្បី​មើល​ឃើញ​ទេសភាព​ក្រុងប៉ារីស​បាន​តាមរយៈ​ជណ្ដើរយន្ត ឬ​ជណ្ដើរ​ជើង​ដែល​មាន​ច្រើនជាង ៣០០កាំ ពី​ដី​ទៅកាន់​ជាន់​ទី១ និង​ពី​ជាន់​ទី១ទៅជាន់​ទី​ពីរ​ភាគច្រើន​គេ​ឡើង​តាមរយៈ​ជណ្ដើរយន្ត ឬ​សណ្ដោង។

 
ទៅ​បារាំង​មិន​គួរ​រំលង​តំបន់​កម្សាន្ត​ ៥ កន្លែង​នេះ!

 

២. លួ (Louvre): លួ គឺជា​សារមន្ទីរ និង​ជា​វិមាន​ប្រវត្តិសាស្ត្រ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​ត្រូវ​បាន​សាងសង់​ឡើងជា​បន្ទាយ​នៅ​ទសវត្ស​ទី១។ សារមន្ទីរ​លួ បាន​បើក​ដំណើរការ​នៅ​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៧៩៣ ជាមួយ​នឹង​ការ​តាំង​ពិព័ណ៌​នូវ​រូបគំនូរ​ចំនួន ៥៣៧ ផ្ទាំង។ លួ ក៏​ជា​សារមន្ទីរ​ទី២លើ​ពិភពលោក​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើនជាង​បន្ទាប់ពី​សារមន្ទីរ​នៅ​ប្រទេស​ចិន។

 
ទៅ​បារាំង​មិន​គួរ​រំលង​តំបន់​កម្សាន្ត​ ៥ កន្លែង​នេះ!

 

៣. ហ្ស​ង់​ហ្សា​ឡេ​ហ្ស៊េ (Champs-Élysées): ធ្លាប់​ដឹង​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ហ្សង់​ហ្សា​ឡេ​ហ្ស៊េ​ដែរ​មែន​ទេ? ប៉ុន្តែ​គេ​បញ្ចេញ​សម្លេង និង​ប្រកប​ផ្សេង​ពី​ភាសា​បារាំង ដោយ​សរសេរ​ថា សង់​អេ​លី​ហ្សេ។ ហ្ស​ង់​ហ្សា​ឡេ​ហ្ស៊េ មាន​ប្រវែង​ជិត ២គីឡូម៉ែត្រ និង​ទទឹង ៧០ ម៉ែត្រ ដែល​ជា​ឈ្មោះ​ផ្លូវ និង​ជា​កន្លែង​សម្រាប់​មើល​កុន ផឹក​កាហ្វេ និង​លក់​សំលៀកបំពាក់​ទំនើបៗ​ជាដើម។ ផ្ទុយ​ពី​ប្រទេស​កម្ពុជា​ដែល​បាន​យកឈ្មោះ​នេះ​មក​ដាក់​សម្រាប់​ភោជនីយដ្ឋាន សណ្ឋាគារ និង​ខារ៉ាអូខេ។

 
ទៅ​បារាំង​មិន​គួរ​រំលង​តំបន់​កម្សាន្ត​ ៥ កន្លែង​នេះ!

 

៤. វ៉ា​សៃ (Versailles): វ៉ា​សៃ ជា​ព្រះ​បរម​រាជ​រាំង​របស់​ស្តេច និង​ក្រុង​គ្រួសារ​រាជវង្ស​នៃ​ប្រទេស​បារាំង​ដែល​បាន​សាងសង់​ដោយ​ថ្ម និង​ដីឥដ្ឋ នៅ​ឆ្នាំ ១៦២៣។ នៅ​បរិវេណ​ព្រះ​បរម​រាជ​រាំង​មាន​សួនច្បារ​ដ៏​ធំ និង​ស្រស់​ស្អាត​ក្រៃលែង​ដើរ​ស្ទើរតែ​មិន​សព្វ ដែល​គ្រប​ដ​ណ្តា​ប់​លើ​ផ្ទៃដី​ទំហំ ៨០០ ហិតា។  ព្រះ​បរម​រាជ​រាំង​វ៉ា​សៃ ត្រូវបាន​អង្គការ​យូណេស្កូ​រាប់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ ១៩៧៩។

 
ទៅ​បារាំង​មិន​គួរ​រំលង​តំបន់​កម្សាន្ត​ ៥ កន្លែង​នេះ!

 

៥. ម៉ូ​ស្សេ ហ្គី​មេ (Musée Guimet): ម៉ូ​ស្សេ ហ្គី​មេ គឺជា​សារមន្ទីរ​ដែល​មាន​ការ​តាំងពិព័ណ៌​នូវ​សិល្បៈ​របស់​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ី។ វា​ក៏​ជា​កន្លែង​ដែល​ប្រមូល​ផ្ដុំ​វិចិត្រសិល្ប​អាស៊ី​ដ៏​ធំ​បំផុត​នៅ​ខាងក្រៅ​តំបន់​អាស៊ី​ផងដែរ។

 
ទៅ​បារាំង​មិន​គួរ​រំលង​តំបន់​កម្សាន្ត​ ៥ កន្លែង​នេះ!

 

 

អត្ថបទ៖ កើត-អ៊ូ​ជេ​ល ចន្ទ្រា ភ្នាក់ងារ​ Sabayប្រចាំ​ប្រទេស​បារាំង