ប្តី​ប្រច​ណ្ឌ​បាញ់សម្លាប់​ប្រពន្ធ រួចបាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

6 Videos


មានករណីប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ទាំង២នាក់ នៅក្នងបន្ទប់ទឹកនោះ ត្រូវបានសមត្ថកិច្ចទំលាយឲ្យដឹងថា អាចផ្តើមចេញពីរឿងប្រច័ណ្ឌ ដោយបន្សល់ទុកកូន២នាក់ ឲ្យនៅកំព្រា។

P9

ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង៨ជាងយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃបឹង សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។

ប្តី​ប្រច​ណ្ឌ​បាញ់សម្លាប់​ប្រពន្ធ រួចបាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

PM ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រាក់ សុភក្ត្រា អាយុ៣៤ឆ្នាំ មុខរបរបើក Wing យីហោប្រជាប្រិយ៌រីឯប្តីវិញមានឈ្មោះ លី អៀងសៅ អាយុ៥០ឆ្នាំមុខរបរមន្ត្រីរដ្ឋបាលព្រៃឈើ។មូលហេតុពិតប្រាកដនោះ នៅមិនទាន់ដឹងនៅឡើយ ទេ ពីព្រោះនៅក្នងផ្ទះមានតែកូន២នាក់ និងឈ្នួលម្នាក់ តែតាមការសន្និដ្ឋានដំបូង គឺអាចផ្តើម ចេញពីរឿងប្រច័ណ្ឌ។

ប្តី​ប្រច​ណ្ឌ​បាញ់សម្លាប់​ប្រពន្ធ រួចបាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

សពជនរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងនគរបាល ធ្វើកោសល្យវិច័យរួចឲ្យបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី។

ប្តី​ប្រច​ណ្ឌ​បាញ់សម្លាប់​ប្រពន្ធ រួចបាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងដែរថា មុនពេល កើតហេតុ ប្តីប្រពន្ធទាំង២នាក់ឈ្លោះគ្នា ហើយដេញកូនអោយចេញក្រៅផ្ទះ រួចក៏ឮផ្ទុះ២គ្រាប់ ពេលនោះកម្លាំងល្បាតរបស់លោកនៅក្បែរ បានទៅជួយអន្តរាគមន៍ ហើយបុកទម្លុះទ្វារ ស្រាប់ តែឃើញពួកគេ ស្លាប់ទាំង២នាក់ទៅហើយ៕ សុថាត់

ប្តី​ប្រច​ណ្ឌ​បាញ់សម្លាប់​ប្រពន្ធ រួចបាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​