សារាយ ស​ក្ខ​ណា តម្លៃ​ខ្លួន​ខ្ពស់​ថត​រឿង​ផ្ទួនៗ​

6 Videos


សារាយ សក្ខណា បានមកស្រុកខ្មែរជាមួយស្វាមីនិងកូនស្ងាត់ៗកាលពីដើមខែមិថុនា នេះ ដើម្បីមើលមុខរបររកស៊ី ហើយនាងក៏ឆ្លៀតពេលវេលាថតរឿងបន្តបន្ទាប់ផងដែរ ។ ថ្មីៗនេះ នាងទើបតែទួលថតរឿងថ្មីចំនួនបីរឿងជាប់ៗគ្នា ដែលទទួលបានតំលៃខ្លួនខ្ពស់ហួសពីការរំពឹងទុក ។

សារាយ ស​ក្ខ​ណា តម្លៃ​ខ្លួន​ខ្ពស់​ថត​រឿង​ផ្ទួនៗ​

P9

ស្របពេលដែលកំពុងស្នាក់នៅក្នុងស្រុកខ្មែរ សារាយ សក្ខណា ក៏បានឆ្លៀតពេលវេលាថតរឿងជាច្រើនទៀត ។ បើតាមសម្តីម្តាយ សារាយ សក្ខណា បានឲ្យដឹងថា សក្ខណា មកស្រុកខ្មែរលើកនេះ ក្រៅពីត្រៀម មើលមុខរបររកស៊ី សក្ខណា ត្រូវថតបញ្ចប់រឿង «សង្សារខ្ញុំក្រមុំកូនមួយ» ពីព្រោះរឿងនេះមិនទាន់ថតចប់នោះទេ នៅពេលដែលនាងត្រឡប់ទៅអាមេរិកវិញ ។

សារាយ ស​ក្ខ​ណា តម្លៃ​ខ្លួន​ខ្ពស់​ថត​រឿង​ផ្ទួនៗ​

ក្រៅពីថតបញ្ចប់រឿងនេះ សក្ខណា ត្រៀមនឹងថតរឿងចំនួនបីរឿងជាប់ៗគ្នាផងដែរឲ្យផលិតកម្មផ្សេងៗ ក្រោយពីបានចចារអំពីតំលៃនិងការសម្តែងរួច ។ បើតាមប្រភពពត៌មានពីអ្នកសិល្បៈបានបង្ហើបប្រាប់ថា សក្ខណា ទទួលបានតំលៃខ្លួនខ្ពស់ជាងមុន ទោះបីជារៀបការរួចក្តី នាងនៅតែជាតួអង្គសំខាន់ និង មានតំលៃខ្លួនខ្ពស់ មិនចាញ់ពេលនាងនៅលីវឡើយ ។

សារាយ ស​ក្ខ​ណា តម្លៃ​ខ្លួន​ខ្ពស់​ថត​រឿង​ផ្ទួនៗ​

បើមិនទទួលបានតំលៃខ្លួនខ្ពស់ទេ សក្ខណា នឹងមិនទទួលថតនោះទេ ។ តាមគម្រោង សារាយ សក្ខណា នឹងបន្តនៅស្រុកខ្មែររយៈពេលបីខែទៀត បើមុខរបររកស៊ីរបស់នាងដំណើរការស្រួលហើយ នាងនឹងត្រឡប់ទៅអាមេរិកវិញ ៕

                                                                                    អាលីណា