តារា​សម្តែង​ស្រី Kim Yoo Mi ត្រៀមខ្លួន​ក្លាយជា​ម្តាយ​

6 Videos


ក្រោយចាប់អាជីពសម្តែងអស់រយៈពេលជិត ២០ ឆ្នាំ តារាសម្តែងស្រីកូរ៉េដ៏ល្បីឈ្មោះ Kim Yoo Mi នឹងត្រៀមខ្លួនក្លាយជាម្តាយគេក្នុងពេលឆាប់ៗនេះហើយ ។ នាងបានចូលមង្គលការជាមួយនឹងតារាសម្តែងប្រុស Jung Woo នៅដើមឆ្នាំ ២០១៥ ក្រោយពីប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈនៅឆ្នាំ ២០១៣ ។

P9

ក្នុងកំឡុងពេល ២ ឆ្នាំដែលអ្នកទាំងពីរទាក់ទងគ្នា គេពុំដែលឃើញមានប្រទះព័ត៌មានឈ្លោះប្រកែកគ្នាធ្ងន់ធ្ងរនោះទេ គឺឃើញមានតែព័ត៌មានដែលចុះផ្សាយពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់អ្នកទាំងពីរ ។ ក្រោយរៀបការ នាងក៏បានចាកចេញពីជីវិតសិល្បៈ ដោយសុខចិត្តនៅផ្ទះវិញម្តង ព្រោះនាងមានវ័យច្រើនណាស់ដែរហើយ ។ ស្ថិតក្នុងវ័យ ៣៦ ឆ្នាំ ពេលនេះនាងមានដំណឹងល្អប្រាប់មិត្តអ្នកគាំទ្រហើយ ព្រោះកាលពីពេលថ្មីៗនេះដែរ នាងបានប្រកាសថា ពេលនេះនាងកំពុងមានផ្ទៃពោះបីខែហើយ ។

តារា​សម្តែង​ស្រី Kim Yoo Mi ត្រៀមខ្លួន​ក្លាយជា​ម្តាយ​

វាពិតជាដំណឹងដ៏ល្អមួយសម្រាប់នាង និង ស្វាមី ស្របពេលដែលមិត្តអ្នកគាំទ្រកំពុងព្រួយបារម្ភពីសុខភាពនាង ព្រោះនាងមានវ័យជ្រេដែរហើយ សម្រាប់ការបង្កើតកូន ៕ ថាវរិទ្ធ (ប្រភព ៖ អលខេផប)

តារា​សម្តែង​ស្រី Kim Yoo Mi ត្រៀមខ្លួន​ក្លាយជា​ម្តាយ​
តារា​សម្តែង​ស្រី Kim Yoo Mi ត្រៀមខ្លួន​ក្លាយជា​ម្តាយ​
តារា​សម្តែង​ស្រី Kim Yoo Mi ត្រៀមខ្លួន​ក្លាយជា​ម្តាយ​
តារា​សម្តែង​ស្រី Kim Yoo Mi ត្រៀមខ្លួន​ក្លាយជា​ម្តាយ​
តារា​សម្តែង​ស្រី Kim Yoo Mi ត្រៀមខ្លួន​ក្លាយជា​ម្តាយ​
តារា​សម្តែង​ស្រី Kim Yoo Mi ត្រៀមខ្លួន​ក្លាយជា​ម្តាយ​
តារា​សម្តែង​ស្រី Kim Yoo Mi ត្រៀមខ្លួន​ក្លាយជា​ម្តាយ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត