ដំណើរ​មកដល់​របស់​គណៈប្រតិភូ​ក្រុមប្រឹក្សា​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប​

ដំណើរ​មកដល់​របស់​គណៈប្រតិភូ​ក្រុមប្រឹក្សា​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប​



សៀមរាប ៖ នៅ​ម៉ោង​១៨​និង​៤៨​នាទី​ដំណើរ​អញ្ជើញ​មកដល់​ ប្រកបដោយ​សុវត្ថិភាព របស់​គណៈ​ប្រតិភូ​ក្រុមប្រឹក្សា ទេសចរណ៍ និង ពាណិជ្ជកម្ម អឺរ៉ុប ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត Anton Caragea ដើម្បី​ប្រគល់​ជ័យលាភី ( កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ បំផុត​លើ​ពិភពលោក​ឆ្នាំ​២០១៦ ) តាម​ជើង​ហោះ​ហើរ​ក្រុមហ៊ុន​អាកាសចរណ៍ បាងកក​អ៊ែ​ឡាញ នៅ​អាកាសយានដ្ឋាន អន្តរជាតិ​សៀមរាប នា​រសៀល​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​គោលបំណង ទស្សនា​ប្រាសាទ​នានា នៅលើ​ទឹកដី​ប្រវត្តិ​សាស្ត្រ​ខេត្ត​សៀមរាប ដើម្បី​ស្វែងយល់​ពី​សក្ដានុពល​ទេសចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​ធ្វើការ​ជំរុញ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា ទៅ​ក្នុង​ទីផ្សារ​រ៉ូ​ម៉ា​នី និង ទីផ្សារ​អន្តរជាតិ សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជាតិ អន្តរជាតិ ឲ្យ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ថែមទៀត។

ក្នុង​ការ​ទទួល​បដិសណ្ឋាកិច្ច​ចំពោះ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ទេសចរណ៍ និង ពាណិជ្ជកម្ម អឺរ៉ុប នា​ឱកាស នោះ ក៏​មាន​វត្តមាន​របស់​លោកស្រី យូ សុភា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​បណ្តា​អស់លោក លោកស្រី មកពី​ក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត​ចូលរួម​ផង​ដែរ។

ក្នុង​ឱកាស​អញ្ជើញ​មកដល់ គណៈប្រតិភូ​ក៏បាន​ធ្វើការ​សំណេះសំណាល​ថ្នាក់ដឹកនាំ​ខេត្ត នៅ​បន្ទប់​រង់ចាំ VIP នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប លោក​បណ្ឌិត Anton Caragea ក៏បាន​សម្ដែង​នូវ​ភាព​រំភើប​រីករាយ ចំពោះ​ការ​ធ្វើ​បដិសណ្ឋាកិច្ច ចំពោះ​គណៈប្រតិភូ ។ លោក​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ ដំណើរ​ទស្សនៈ​នៅ​កម្ពុជា​នេះ គណៈប្រតិភូ បាន​ផ្តោត​យ៉ាង​ខ្លាំង​ទៅលើ​វិស័យ​ទេសចរណ៍​វប្បធម៌ ហើយ​ដែល​សម្បូរ​ទៅ​ដោយ​សំណង់​បូរាណ ដែល​មាននៅ​ខេត្ត​សៀមរាប និង ខេត្តបាត់​ដំបង ដែល​ជា​សក្ដានុពល​ក្នុង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។ ក្នុង​នោះ ដែរ​ឯកឧត្ដម​បាន​លើក​ផង​ដែរ​ពី​ភាព​ញញឹម​ស្រស់ស្រាយ​របស់​ប្រជាជន​កម្ពុជា ដែល​បង្កប់​ទៅ​ដោយ​កាយវិការ​ដ៏​ទន់ភ្លន់ ផ្អែម​ល្ហែម រាក់ទាក់​ចំពោះ​ភ្ញៀវ ដែល​ប្រកប​ទៅ​ដោយ​ភាព​ម៉ឺងម៉ាត់។ ក្នុង​នោះ​ដែរ​ឯកឧត្ដម​ក៏បាន ធ្វើការ​បញ្ជាក់ អំពី​គោលបំណង​សំខាន់ៗ របស់​គណៈប្រតិភូ​ក្រុមប្រឹក្សា ទេសចរណ៍ និង ពាណិជ្ជកម្ម អឺរ៉ុប និង ការ​មកកាន់​លើទឹក​ដី​ខេត្ត​សៀមរាប​ក្នុង​ដំណើរ​ទស្សនា​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​វប្ប​ធម៌ ដែល​មាន​ប្រាង្គ​ប្រាសាទបុរាណ ជា​មរតក របស់​បុព្វបុរស​កម្ពុ​ជា នា​សម័យ​អង្គរ។

ក្នុង​នោះដែរ​លោកស្រី យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ក៏បាន​ធ្វើ​ការ​ទទួល​ស្វាគមន៍ និង ថ្លែងអំណរគុណ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា សំខាន់​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ដែល​ជា​ទឹក នៃ​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក​ចូល​មក​ទស្សនា​កម្សាន្ត។ លោកជំទាវ​ក៏​សូម​ឲ្យ​ដំណើរ​ទស្សនៈ កិច្ច​របស់​ប្រតិភូ​ក្រុមប្រឹក្សា​ទេសចរណ៍ និង ពាណិជ្ជកម្ម អឺរ៉ុប នៅ​ខេត្ត​សៀមរាប ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព ខ្ពស់​ក្នុង​ការ​ធ្វើដំណើរ​ទស្សនា​កម្សាន្ត និង ការ​ស្នាក់នៅ​ផង​ដែរ៕
ដំណើរ​មកដល់​របស់​គណៈប្រតិភូ​ក្រុមប្រឹក្សា​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប​

ដំណើរ​មកដល់​របស់​គណៈប្រតិភូ​ក្រុមប្រឹក្សា​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប​

ដំណើរ​មកដល់​របស់​គណៈប្រតិភូ​ក្រុមប្រឹក្សា​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប​