ចេកឆាប​ឆ្ងាញ់​របស់​អ្នកព្រៃ​ទទឹង

បើចង់ញ៉ាំចេកឆាបឆ្ងាញ់ៗមាននៅឯណា? អ្នកទាំងអស់គ្នាគិតដូចខ្ញុំគិតទេ ថានៅស្គន់មានច្រើនណាស់ ជាពិសេសចេកឆាបនៅទីនោះស្រួយឆ្ងាញ់ជក់មាត់តែម្ដង។ ចុះតើអ្នកទាំងអស់គ្នាដឹងទេថា កន្លែងផលិតនៅឯណា?

ចូលអែបខាងលិចស្ថានីយប្រេងសាំង ខាងលិចផ្សារព្រៃទទឹងទៅត្រង់ប្រហែល ១០០ម៉ែត្រ រួចបត់ឆ្វេងប្រហែល ២០ម៉ែត្រ រួចក៏បត់ស្កាំ តាមផ្លូវលំប្រមាណជា ៥០០ម៉ែត្រទៀត អ្នកនឹងទៅដល់ផ្លូវកែងបត់ស្ដាំម្តងទៀត គឺចាប់ពីផ្លូវនេះ បើអ្នកបានទៅដល់ទីនោះ អ្នកប្រាកដជាបានឃើញ ចង្គ្រាននៅក្បែរៗផ្ទះ មានខ្ទះត្នោតធំៗ និងមានសំបកចេកជាហូរហែ។ ទីនេះហើយ គឺភូមិស្រែត្រោកស្ថិតក្នុងឃុំជ្រៃវៀនស្រុកព្រៃឈរខេត្តកំពង់ចាមដែលជាកន្លែងផលិតចេកឆាបដ៏ធំមួយ ព្រោះប្រជាជននៅទីនេះជាច្រើនគ្រួសារបានចាប់ផ្តើមការងារធ្វើចេកឆាបនេះអស់ពេលជាច្រើនឆ្នាំមកហើយ។

អ្នកធ្វើចេកឆាបម្នាក់ឈ្មោះស្រីកំពុងប្រញឹកដៃឈូសចេកដែលបកសំបកហើយ នៅលើឧបករណ៍ច្នៃមួយ ដែលអាចចិតចេកជាបន្ទះមូលៗបានយ៉ាងរហ័ស។ អ្នកស្រីបានប្រាប់ឲ្យដឹងថា មុខរបរធ្វើចេកឆាប ត្រូវបានប្រជាជននៅទីនេះធ្វើជិត ២០ឆ្នាំមកហើយ ដោយដំបូង គឺមានតែចេកឆាបវែងៗឆឹងតែជាមួយស្ករទេ។ ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះចេកឆាបប្រភេទថ្មីមានរាងមូលស្តើងៗ ព្រមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ ត្រូវបានគេផលិតឡើង ហើយវាក៏ចាប់ផ្ដើមពេញនិយមពិសាពីសំណាកប្រជាជនគ្រប់មជ្ឈដ្ឋានន។

ចេកឆាប​ឆ្ងាញ់​របស់​អ្នកព្រៃ​ទទឹង

អ្នកស្រីបានបន្តឲ្យដឹងទៀតថា ស្ទើរតែរាល់ថ្ងៃគ្រួសាររបស់អ្នកស្រីបានធ្វើចេកឆាបនេះ ដោយមានការចូលរួមពីកូនស្រីទាំងពីរ និងប្ដីរបស់គាត់។ ប្រភពខាងលើបានត្អូញត្អែរថា របរនេះកាន់តែចំណេញតិចទៅៗដោយសារតែចេកកាន់តែថ្លៃចេក១បេថ្លៃ២៨ ០០០៛ ចំណាយលើអាចម៍រណារដើម្បីដុតជំនួសអុស ៧៥០ ០០០៛ ក្នុងមួយឡានថ្លៃជួលបកចេក ៤ ០០០៛ ក្នុង១បេរួមទាំងថ្លៃគ្រឿងផ្សំជាច្រើនមុខទៀត។

ចំពោះចេកឆាបដែលធ្វើឆ្អិនហើយមានម៉ូយប្រចាំមកយកម៉ូយខ្លះត្រូវយកទៅឲ្យ និងម្ដងម្កាលមានគេមកទិញដល់ផ្ទះ។ អ្នកស្រី ស្រីនិយាយទាំងមានមោទកភាពថា ដោយសារតែចេកឆាបនេះមានរសជាតិឈ្ងុយឆ្ងាញ់ រហូតមានអ្នកខ្លះទិញផ្ញើបងប្អូនដល់អាមេរិកក៏មាន៕

ចេកឆាប​ឆ្ងាញ់​របស់​អ្នកព្រៃ​ទទឹង ចេកឆាប​ឆ្ងាញ់​របស់​អ្នកព្រៃ​ទទឹង ចេកឆាប​ឆ្ងាញ់​របស់​អ្នកព្រៃ​ទទឹង

ប្រភព៖ sabay

  • ចេកឆាប​ឆ្ងាញ់​របស់​អ្នកព្រៃ​ទទឹង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:កំសាន្ត
Tags: