នាយពែកមី អូសកូនសម្តែងរឿង !

6 Videos


ក្រោយពីមានឈ្មោះបោះសម្លេងក្នុងសិល្បៈ តារាកំប្លែង នាយពែកមី បានអូសកូនប្រុសរបស់ខ្លួន ដែលទើបតែមានវ័យនៅក្មេងខ្ចីអោយលេងកំប្លែង ។ ពេលនេះនាយ ពែកមី ក៏បានឱ្យកូនប្រុសរបស់ខ្លួនលូកកាន់តែជ្រៅ គឺចូលសម្តែងរឿងដុំ ។

P9

 

នាយពែកមី អូសកូនសម្តែងរឿង !

មានការនិយាយលេងសើចថា នាយ ពែកមី អូសមួយពូជចូលសិល្បៈ លុយមូលតែម្តង ! នេះជាលើកដំបូងហើយដែលកូនប្រុសតូចរបស់នាយ ពែកមី បានហក់ចូលក្នុងការសម្តែងរឿងដុំ ដែលមានចំណងជើងថា «សង្សារខ្ញុំក្រមុំកូនមួយ» ដែលមាននាង សារាយ សក្ខណា និង ប៉ែន ចំរ៉ុង ជាតួឯក ។

នាយពែកមី អូសកូនសម្តែងរឿង !

ក្នុងនោះកូនប្រុសរបស់នាយ ពែកមី សម្តែងជាតួកូនរបស់ សារាយ សក្ខណា ។ មានការសរសើរថា ទោះបីជានៅវ័យ ក្មេងក្តី តែកូនរបស់តារាកំប្លែងមួយនេះ មានទេពកោសល្យសិល្បៈមិនចាញ់ឪពុកឡើយ ។ គេអាចសម្តែងបានទាំងកំប្លែង និង រឿងខ្នាតធំ ។ មានការនិយាយថា រឿងអីមិនបណ្តុះកូន បើចាប់តាំងពីចូលសិល្បៈមក ជីវភាពគ្រួសាររបស់នាយ ពែកមី មានការផ្លាស់ប្តូរស្ទើរមិនគួរឱ្យជឿនោះ ។ ជាក់ស្តែងនាយអាចមានលទ្ធភាពសង់ផ្ទះជូនឪពុកម្តាយ ដោយចំណាយថវិការប្រមាណជាង ១០ មឺុនដុល្លារថែមទៀត ។

នាយពែកមី អូសកូនសម្តែងរឿង !

គេនៅចាំបានថា ក្រោយពីមានការគាំទ្រពីមហាជន នាយ ពែកមី បានអូសប្អូនប្រុសរបស់ខ្លួន មានដូចជា នាយគ្រឿន នាយគ្រាន់ និង ចុងក្រោយគឺកូនប្រុសរបស់ខ្លួនចូលក្នុងសិល្បៈជាបន្តបន្ទាប់ ។ សព្វថ្ងៃនេះ នាយ ពែកមី មានកូនបីនាក់ប្រុសមួយស្រីពីរនាក់ ៕

                                                                                       ចេនី