ប្រជាពលរដ្ឋ​រិះគន់​រថយន្ត​ធុន​ធំ​ នៅ​តែ​មាន​ចូល​ក្រុង​ ពេល​ថ្ងៃ​បណ្ដាលឲ្យមាន​ការ​កកស្ទះ​ដដែល​

ប្រជាពលរដ្ឋ​រិះគន់​រថយន្ត​ធុន​ធំ​ នៅ​តែ​មាន​ចូល​ក្រុង​ ពេល​ថ្ងៃ​បណ្ដាលឲ្យមាន​ការ​កកស្ទះ​ដដែល​

ភ្នំពេញ ៖ ដោយសារតែ​កំណើន​សេដ្ឋកិច្ច ជាតិ​មានការ​កើន​ឡើង​ជា​លំដាប់ ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ប្រជា​ពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ក៏​មាន​ការ​កើនឡើង ជីវភាព​ក៏​ធូរធារ គួរ​ឲ្យកត់សម្គាល់ ​ដូច្នេះ ចំនួន​យានយន្ត​គ្រប់​ប្រភេទ ក៏​មាន​ការ​កើនឡើង យ៉ាង គំហុក មិន​តុល្យភាព​គ្នា​ជាមួយ​ផ្លូវថ្នល់​ក្នុង​រាជធានី ភ្នំពេញ ជាហេតុធ្វើឲ្យ​​​មានការ​កកស្ទះ​ចរាចរណ៍ ជា​រៀងរាល់ថ្ងៃ។ ប្រការនេះហើយទើប សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស កន្លងមក ហាមឃាត់​រថយន្ត​ធុន​ធំ​ចូល​ក្រុង ភ្នំពេញ​ពេល​ថ្ងៃ ដោយ​បាន​ដាក់​ឱសានវាទ តាំងពី​ទី​១៦​ ខែតុលា ​ឆ្នាំ​២០១៣​មក​ម្ល៉េះ ជា​ថ្ងៃ​ចុង​ក្រោយ ប៉ុន្តែ​មកដល់​ឆ្នាំ​២០១៦​នេះ នៅ​តែមាន​រថយន្ត​ធុន​ធំ​យ៉ាង​ច្រើន​បន្តបើកបរ​ចូល​ក្រុង​ពេល ថ្ងៃ​ដដែល។

គេ​សង្កេតឃើញ នៅ​តាម​ផ្លូវ​នីមួយៗ​មាន​ដាក់​ប៉ូលិស​ស្អេកស្កះ ប៉ុន្តែ​នៅ​តែ​មាន​រថយន្ត​ធំៗ​ចូល​ក្រុង​បាន​យ៉ាង​រំភើយ ពេញ​ក្រុង​ដដែល តាម​បណ្ដោយ​ផ្លូវជាតិ​៥ ចូល​តាម​ផ្លូវ​៥៩៨ និង​តាម​ផ្លូវ​ក្រោយ​ស្ពាន​ជ្រោយចង្វា ​និង​ផ្លូវ​ជា​សំខាន់ៗ​ជាច្រើន​ទៀត​ ដែល​ផ្ទុយ​ពី​សាលា​រាជធានី ដែល​បាន​ចេញ​សារាចរ​ណែនាំ ហើយ​ឲ្យ​ប្រើ​ធម៌​ក្តៅ​នៅ​ថ្ងៃទី ១​ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​នេះ ដើម្បី​ចាប់​រថយន្ត​ធុន​យក្ស។

ប្រការ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ រិះគន់​ថា ការអនុវត្ត​ច្បាប់​របស់​សាលា រាជធានី​ភ្នំពេញ ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ចំណុច​នេះ ប្រហែលជា​មកពី​អំពើពុករលួយ​នៅ​ក្នុង​ជួរ​សមត្ថកិច្ច ដែល​មិន​អាច​លុបបំបាត់​បាន​ឡើយ។ ការដែល​សាលា​រាជធានី បញ្ជា​ឲ្យ​ប៉ូលិស​ដាក់​គោលដៅ​ដើម្បី​ឃាត់​ឡាន ធំៗ​នោះ​ ដូច​បាន​ប្រើ​ប៉ូលិស​ទៅ​ឲ្យ​ចាំ​កាក់​ឡាន​យក​លុយ​ចឹ​ង ហើយ​ឆ្នាំ​២០១៦​នេះ ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក៏​មិនបាន​រឹត​បន្តឹង​ ចំពោះ​រថយន្ត​ធុន​ធំ​ដែរ។

មជ្ឈដ្ឋាន​មហាជន​ទូទៅ​បាន​សំណូមពរ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ជួយ​មាន​វិធានការ​ក្នុង​ករណី​នេះ​ផង​ព្រោះ​បច្ចុប្បន្ន​ការអនុវត្ត​ច្បាប់ ​នៅតែ​ធូរ​រលុង​ដដែល ​ខណៈ​អំពើពុករលួយ​នៅតែ​គ្រប់​ដណ្ដប់​លើ​មន្ត្រី​ខិលខូច​មួយ​ចំនួន៕