អ្នក​រត់ម៉ូតូ​ឌុប​មាន​សំណាង បាន​ទទួល​១​ពាន់​ដុល្លារ​ពី​សម្ដេច​តេ​ជោ​

អ្នក​រត់ម៉ូតូ​ឌុប​មាន​សំណាង បាន​ទទួល​១​ពាន់​ដុល្លារ​ពី​សម្ដេច​តេ​ជោ​

កោះកុង ៖ ចាត់ទុកថា ​ជា​សំណាង​មួយ​របស់​អ្នក​រត់ម៉ូតូឌុប​ម្នាក់​នៅ​ស្ពាន​ស្រែអំបិល ខេត្ត​កោះកុង ក្រោយពី​សម្ដេច​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ហើយ​បាន​ជិះ​ម៉ូតូ​របស់​គាត់​ឆ្លង​ស្ពាន​នៅ​ព្រឹក​មិញ​នេះ អំឡុង​ពេល​សម្ដេច​អញ្ជើញ​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ឯកឧត្ដម សាយ ភូ​ថង​។

អ្នក​រត់ម៉ូតូឌុប​រូប​នោះ ត្រូវ​សម្ដេច​ឧបត្ថម្ភ​ប្រាក់​ចំនួន​១០០០​ដុល្លារ សម្រាប់​ផ្លាស់ប្ដូរ​ម៉ូតូ​ថ្មី បន្ទាប់ពី​សម្ដេច​បាន​សំណេះសំណាល​ជាមួយ​គាត់​អស់​មួយ​រយៈ​ខ្លី​។

ចំណែក​នៅ​លើ​ផេក​របស់​សម្ដេច​​វិញ ​​ក៏​បាន​បញ្ជាក់​នៅ​មុន​នេះ​បន្តិច​ផង​ដែរ​ថា «ក្នុង​ពេល​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤​ពី​ភ្នំពេញ​មកកាន់​ខេត្ត​កោះកុង​ព្រឹក​នេះ​ តាម​រថយន្ត ខ្ញុំ​មាន​ឱកាស ​បាន​មើលឃើញ ជា​បន្តបន្ទាប់​នូវ​ស្ថានភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅ​តាម ដងផ្លូវ​ព្រម​ជាមួយ​រថយន្ត​ដឹកទំនិញ​តូច​ធំ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីកចម្រើន​នៃ​ប្រទេសជាតិ។ ចំពោះ​ផ្លូវថ្នល់ និង​ស្ពាន​ក៏​មាន​លក្ខណៈ​កាន់តែ​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​បាន​ឆាប់​ផងដែរ។

នៅ​តាម​ដង​ផ្លូវ​ចូល​មក​កាន់​ខេត្ត​កោះកុង ខ្ញុំ​បាន​ចុះ​សួរសុខទុក្ខ​ប្អូនប្រុស​អ្នក​រត់ម៉ូតូឌុប និង​ក្មួយ​ស្រី​អ្នកលក់​ចាប់ហួយ ព្រមទាំង​ក្រុម​គ្រួសារ​កសិករ​ប្រកប​របរ​ស្រែចម្ការ ​ដែល​មាន​ដាំ​ដំណាំ​នៅ​ជុំវិញ​ផ្ទះ។ ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ស្វែងយល់ និង​បាន​ឃើញ​ជនរួមជាតិ​រស់នៅ​សុខសាន្ត មាន​របរ​ទទួលទាន និង​មាន​ម៉ូតូ​ជា​យាន​ជំនិះ​ផ្ទាល់​ស្ទើរ​គ្រប់​ផ្ទះ។

ខ្ញុំ​សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព យើង​ទាំង​អស់​គ្នា​បន្ត​ខិតខំ​ចូលរួម កសាង និង​អភិវឌ្ឍ​​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង»៕