ចាប់​​បាន​ហើយ​!​​មេខ្លោង​​ដឹក​​​ឈើ​​ល្មើស​​ច្បាប់​បំផ្លាញ​ស្ពាន​ នៅ​​តាកែន​កោះ​ស្លា​​​ខេត្ត​កំពត​

ខេត្តកំពង់ស្ពឺ៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកកម្លាំងនគរបាលខេត្តកំពត បានធ្វើការចាប់ខ្លួន មន្ត្រីយោធាម្នាក់ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយពាក់ព័ន្ធទៅនឹងករណីដឹកជញ្ជូនឈើល្មើសច្បាប់ បណ្ដាលឲ្យបាក់ស្ពាន ស្ថិតនៅចំណុចស្ពាន “តារាជ” ក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ កន្លងមក។
មន្ត្រីយោធាពាក់ព័ន្ធនឹងករណីដឹកជញ្ជូនឈើល្មើសច្បាប់ខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចភោជនីយដ្ឋានមួយកន្លែង ក្បែរនឹងរង្វង់មូលទីរួមស្រុកភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីនាំខ្លួនមកសាកសួរតាមនីតិវិធី។
 
សូមរម្លឹកថា កាលពីវេលាម៉ោងជាង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ មានរថយន្តយីឌុបដឹកឈើពេញមួយគ្រឿង បានបើកឆ្លងកាត់និងធ្វើឲ្យបាក់ស្ពានបាលេ “តារាជ” នៅចំណុចផ្លូវលេខ៤៣ (តាកែនកោះស្លា) ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងថា ឈើដែលរថយន្តយីឌុបដឹកនោះ មានប្រមាណ៧០ម៉ែត្រគូប ដឹកចេញពីខេត្តកំពង់ស្ពឺ ឆ្លងចូលមកក្នុងទឹកដីខេត្តកំពត ដោយខុសច្បាប់៕

ចាប់​​បាន​ហើយ​!​​មេខ្លោង​​ដឹក​​​ឈើ​​ល្មើស​​ច្បាប់​បំផ្លាញ​ស្ពាន​ នៅ​​តាកែន​កោះ​ស្លា​​​ខេត្ត​កំពត​ ចាប់​​បាន​ហើយ​!​​មេខ្លោង​​ដឹក​​​ឈើ​​ល្មើស​​ច្បាប់​បំផ្លាញ​ស្ពាន​ នៅ​​តាកែន​កោះ​ស្លា​​​ខេត្ត​កំពត​ ចាប់​​បាន​ហើយ​!​​មេខ្លោង​​ដឹក​​​ឈើ​​ល្មើស​​ច្បាប់​បំផ្លាញ​ស្ពាន​ នៅ​​តាកែន​កោះ​ស្លា​​​ខេត្ត​កំពត​ ចាប់​​បាន​ហើយ​!​​មេខ្លោង​​ដឹក​​​ឈើ​​ល្មើស​​ច្បាប់​បំផ្លាញ​ស្ពាន​ នៅ​​តាកែន​កោះ​ស្លា​​​ខេត្ត​កំពត​

ប្រភព៖ kqube

  • ចាប់​​បាន​ហើយ​!​​មេខ្លោង​​ដឹក​​​ឈើ​​ល្មើស​​ច្បាប់​បំផ្លាញ​ស្ពាន​ នៅ​​តាកែន​កោះ​ស្លា​​​ខេត្ត​កំពត​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:ជីវិតនិងសង្គម
Tags: