Yoo Chun ក្រុម​ JYJ ​ត្រូវ​គេ​ប្ដឹង​​ពី​បទ​រំលោភ​នារី​ ៤​ករណី​​ក្នុង​សប្ដាហ៍​តែ​មួយ

បន្ទាប់​ពី​រឿង​​រ៉ាវ​ចោទ​ប្រកាន់​ តារា​ចម្រៀង Park Yoo Chun ​ទាក់​ទង​នឹង​ករណី​រំលោភ​នារី​​ៗ​ចំនួន​​​​បី​នាក់​ ថ្មី​ៗ​នេះ សមាជិក​​ក្រុម​ចម្រៀង​​កូរ៉េ JYJ ​រូប​នេះ​​​​បាន​រង​​ពាក្យ​បណ្ដឹង​​​​ថ្មី​មួយ​ទៀត​ពី​នារី​ម្នាក់​ ដែល​​ជា​ករណី​​​​​បណ្ដឹង​​ទី​៤​ហើយ​​​ទាក់​ទង​នឹង​ការ​រំលោភ​បំពានផ្លូវភេទ។

 

Yoo Chun ក្រុម​ JYJ ​ត្រូវ​គេ​ប្ដឹង​​ពី​បទ​រំលោភ​នារី​ ៤​ករណី​​ក្នុង​សប្ដាហ៍​តែ​មួយ

 

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន All Kpop បណ្ដឹង​​​ពី​នារី​ចុង​ក្រោយ​បាន​ចោទ​ប្រកាន់​លើ​ Yoo Chun ថា​បាន​ចាប់​រំលោភ​នាង​​​នៅ​​ក្នុង​បន្ទប់​ទឹក​កាល​​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ក្នុង​បារ​កម្សាន្ត​មួយ​កន្លែង ខណៈ​ពេល​តារា​រូប​នេះ​កំពុង​ស្រវឹង​ស្រា។

 

ចំពោះ​រឿង​រ៉ាវ​​បណ្ដឹង​​​​​​​​​​​​​​​​៤​​ករណី​​លើ​​ Yoo Chun​ មាន​៣​ករណី​បាន​​​កើត​​ឡើង​នៅ​ក្នុង​​​កន្លែង​កម្សាន្ត​​យុវវ័យ អំឡុង​ពេល​ដែល​តារា​វ័យ​៣០​ឆ្នាំ​រូប​នេះ​​​​ត្រូវ​បំពេញ​កាតព្វកិច្ច​យោធា។ ចំណែក​ករណី​ទី​៣​​​​Yoo Chun ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​នារី​ម្នាក់​​នៅ​បន្ទប់​ទឹក​ក្នុង​ផ្ទះ​របស់​ខ្លួន ពេល​​តារា​រូប​នេះ​និង​មិត្តភ័ក្ដិ​របស់​គេ​នាំ​នាង​​ពី​កន្លែង​កម្សាន្ត​ទៅ​​បន្ត​ជប់លៀង​នៅ​ផ្ទះ​ខ្លួន។

 

ចំពោះ​ករណី​​ចោទ​ប្រកាន់​ទី​១​​​របស់​នារី​​វ័យ​​២៤​ឆ្នាំ​ម្នាក់​ឈ្មោះ Lee លើ​តារា​​ Yoo Chun ត្រូវ​​បាន​នាង​ដក​ពាក្យ​បណ្ដឹង​​វិញ​រយៈ​៤​ថ្ងៃ​ ក្រោយ​ថ្ងៃ​ចោទ​ប្រកាន់។​​​

 

Yoo Chun ក្រុម​ JYJ ​ត្រូវ​គេ​ប្ដឹង​​ពី​បទ​រំលោភ​នារី​ ៤​ករណី​​ក្នុង​សប្ដាហ៍​តែ​មួយ

 

ទោះ​ជា​យ៉ាង​ណា មក​ទល់​​ពេល​នេះ​ប៉ូលិស​​​បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​​បន្ត​ធ្វើ​ការ​លើ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លើ​​តារា​​សមាជិក​​ក្រុម​ JYJ រូប​នេះ។ ប្រសិន​បើ​​ប៉ូលិស​រក​​ឃើញ​ថា​ ដើម​ចោទ​បាន​ទទួល​ថវិកា​ណា​មួយ​ជា​ការ​ព្រមព្រៀង នោះ​អ្នក​ចោទ​ប្រកាន់​នឹង​ទទួល​​ការ​ផ្ដន្ទាទោស​ផង​ដែរ៕

 

Yoo Chun ក្រុម​ JYJ ​ត្រូវ​គេ​ប្ដឹង​​ពី​បទ​រំលោភ​នារី​ ៤​ករណី​​ក្នុង​សប្ដាហ៍​តែ​មួយ

 

ចុចអាន៖  Yoo Chun ក្រុម JYJ​ ត្រូវ​​​គេ​ប្ដឹង​រឿង​រំលោភ​មិត្ត​ស្រី​គេ​ក្នុង​បន្ទប់​ទឹក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ allkpop​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​