ម៉ូតូ​ និង​រថយន្ត​សុំា​យ៉ុង​បើក​បុក​បញ្ច្រាស​ទិស​គ្នា​ ​បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់

ម៉ូតូ​ និង​រថយន្ត​សុំា​យ៉ុង​បើក​បុក​បញ្ច្រាស​ទិស​គ្នា​ ​បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់

ឧត្តរមានជ័យ ​៖ ​យុវជន​២​នាក់​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់ពី​ជិះ​ម៉ូតូ​លើ​ដង​ផ្លូវ ហើយ​បាន​បុក​ជាមួយ​រថយន្ត​សុំា​យ៉ុង​បើកបរ​បញ្ច្រាស​ទិស​គ្នា​។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែ​មិថុនា ​ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវលំ ភូមិ​គាប ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​ម៉ូតូ​មាន​ឈ្មោះ​អឿង សុង ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ សំណាង ឆា​នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ។ អ្នក​ទាំង​២​រស់នៅ​ភូមិ​គាប ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល (​​រង​របួស​ធ្ងន់​ទាំង​២​នាក់​) ​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១០ ពាក់​ស្លាក​លេខ ​បន្ទាយមានជ័យ​១D១៩៨៤។

ចំណែក​អ្នក​បើកបរ​រថយន្ត​ឈ្មោះ ឈិង សុផាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឈើ​ស្លាប់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​ពុំ​មាន​របួស​ទេ​) ​បើកបរ​រថយន្ត​ម៉ាក​សុំា​យ៉ុង​​១៥​កៅអី ពណ៌ស ពាក់​ស្លាក​លេខ​២A.៤៣២២​។ បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ចំណែក​វត្ថុតាង​ ត្រូវ​បាន​ដកហូត​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​ជា​ក្រោយ៕