iOS 10 នឹង​ជួយ​ឲ្យ​ iPhone ​របស់​អ្នក​ចំណេញ​ 10GB

អ្នក​ប្រើ​ប្រាស់​ iPhone ​ម្នាក់​ ​បាន​បង្ហាញ​​ពី​រូប​ភាព​​ upgrade ​​​​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​បង្អស់​ iOS 10 ​ហើយ​អាច​ចំណេញ​អង្គ​ចងចាំ​ដល់​ទៅ​​ជិត​ 10GB។

 

iOS 10 នឹង​ជួយ​ឲ្យ​ iPhone ​របស់​អ្នក​ចំណេញ​ 10GB

 

 

បើ​តាម​អ្នក​ប្រើ​ប្រាស់​ iPhone 6S ទំហំ​ 128GB ម្នាក់ ​​បាន​បង្ហាញ​រូបភាព​​នៅ​លើ​ Reddit ដោយ​រូប​លោក​បាន upgrade ​​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ iOS 9.3.2 ​ទៅ​ iOS 10 ប៉ុន្តែ​​លោក​លុប​បទ​ចម្រៀង​​ចំនួន​៤​បទ​។

 

iOS 10 នឹង​ជួយ​ឲ្យ​ iPhone ​របស់​អ្នក​ចំណេញ​ 10GB

 

​ជា​លទ្ធផល​​​បន្ទាប់​ពី​ upgrade ​ហើយ​​ឃើញ​​​ថា ​ទូរស័ព្ទ​ iPhone របស់​អ្នក​ប្រើ​ប្រាស់​រូប​នោះ ​​អាច​​ចំណេញ​អង្គ​ចងចាំ​​ជិត​ដល់​ 10GB ដោយ​មុន​ពេល​ upgrade អង្គ​ចងចាំ​ដែល​ Free (Capacity) មាន​ទំហំ​ 113GB និង​ពេល upgrade​ ​រួច​ មាន​ទំហំ​ 121.83GB។

 

​iOS 10 ត្រូវ​បាន​ក្រុមហ៊ុន​ Apple ​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ​​ជំនាន់​ចុង​ក្រោយ​​នេះ​ អាច​ upgrade ​បាន​​សម្រាប់​ iPhone ​ចាប់​ពី​ស៊េរី​ iPhone 5 ឡើង​រហូត​ដល់​ iPhone 6S.. ខណៈ​ដែល​ចាប់​ពី​ iPhone 4s, Iphone 4…ចុះ​ក្រោម​ មិន​អាច​ upgrade ​បាន​ឡើយ៕

 

-ចុចអាន៖ iOS 10 ធ្វើ​ឲ្យ​ផលិតផល​ Apple ទាំង​នេះ​ហួសសម័យ​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ zing