គួរឲ្យសរសើរ! តារាសម្តែងស្រីល្បី Aum សុខចិត្ដចំណាយពេល គេងសម្រាកក្នុងបន្ទប់អ្នកជំងឺ មើលថែមិត្ដជិតដិត

ថៃ៖ តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព Aum Patchrapa វ័យ៣៧ឆ្នាំ ទោះបីជានាងល្បីឈ្មោះប៉ុណ្ណា ក៏នាងមិនវាយឬកនោះដែរ ដែលសកម្មភាពមួយនេះ បានលេចឡើង កាលពីពេលថ្មីៗនេះ។

នេះបើតាមរូបភាពជាច្រើន បានបង្ហោះឡើងនៅក្នុងអិុនស្ដ្រាក្រាម បានបង្ហាញពីទង្វើរយ៉ាងយកចិត្ដទុកដាក់ រវាងមិត្ដភិក្ដ និងមិត្ដភិក្ដ ដែលនាងបាន ទៅគេងសម្រាក មើលថែមិត្ដជិតដិតរបស់នាង នៅក្នុងបន្ទប់អ្នកជំងឺ។ នៅក្នុងនេះបានឲ្យដឹងថា មិត្ដភិក្ដដ៏ជិតដិតរបស់នាង ដែលស្គាល់គ្នាអស់ពេល២០ឆ្នាំមកនេះ គឺនាង Yui Papa ភ្លាមៗត្រូវបានចូលសង្គ្រោះក្នុងមន្ទីរពេទ្យ។ ក្នុងស្ថានភាពនោះ នាង Aum Patchrapa ក៏បានចូលទៅគេងសម្រាកនៅក្នុងបន្ទប់អ្នកជំងឺ នាង Yui Papa ដែលសកម្មភាពមួយនេះ បានបង្ហាញថា នាងបានចាត់ទុក Yui Papa ដូចជាសាច់ញាតិ និងសកម្មភាពមួយនេះបានបង្ហាញយ៉ាងច្បាស់ថា ទោះជានាងជាតារាស្រីដ៏ល្បីឈ្មោះមួយរូបក្ដី តែនាងក៏មិនមានវាយឬកឆ្មើងឆ្មៃ នោះដែរ ខណៈដែលមានការលេចលឺថា នាងបានលុបចោលការងារ ដើម្បីមកមើលថែ Yui Papa ផងដែរ 

គួរបញ្ជាក់ថា ភាគច្រើនគេតែងតែប្រទះឃើញថា អ្នកទាំងពីរនៅក្បែរគ្នា​ មិនថាតែធ្វើដំណើរទៅក្រៅប្រទេស នោះទេ។

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពីដើមឆ្នាំ ២០១៦នេះ នាង Aum Patchrapa បានធ្វើដំណើរកំសាន្ត នៅកោះម៉ាឌីវ ជាមួយនឹងគូស្នេហ៍របស់នាង ដែលនៅក្នុងនោះក៏មាន វត្ដមានYui Papa ផងដែរ ។

នៅក្នុងនោះ តារាស្រីវ័យ៣៦ឆ្នាំរូបនេះ បានបង្អួតរូបថតស៊ីអារម្មណ៍ជាច្រើនសន្លឹក ក្នុងបណ្តាញសង្គម នៅពេលនាងដើរលេង នៅកោះម៉ាឌីវ កាលពីថ្ងៃឆ្លងឆ្នាំ២០១៥។ ជាមួយនឹងរូបរាងដ៏ ស្រឡូនស្អាតរបស់នាង បានធ្វើឲ្យអ្នកគាំទ្រ​ សរសើរមិនដាច់ពីមាត់តែម្តង ព្រោះថា ទោះបីពេលនេះនាងមានវ័យជ្រេ បន្តិចក៏ដោយ ក៏សម្រស់ និងរាង មិនចាញ់តារាស្រីវ័យក្មេង ជំនាន់ក្រោយប៉ុន្មាននោះទេ។

ក្នុងនោះដែរ នាង Aum ក៏បាននាំគូស្នេហ៍ជាទីស្រឡាញ់របស់នាង ទៅជាមួយដែរ ដើម្បីបង្កើនក្តីស្នេហារបស់ពួកគេទាំងពីរ ឲ្យកាន់តែស្អិតរមួតជាមួយគ្នាកាន់តែខ្លាំងឡើង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload