ទឹកចម្រាញ់ពីម្រះ ព្យាបាលបានមហារីកលំពែង?

មហារីកលំពែងតាម Medical Daily ដែលចុះផ្សាយពីការស្រាវជ្រាវមួយ ឲ្យដឹងថា ទឹកចម្រាញ់ពីផ្លែម្រះ អាចរារាំងបានការរីក ចម្រើន នៃកោសិកាមហារីកលំពែង ។ ៣ឆ្នាំមុននេះ ពួកអ្នកវិទ្យាសាស្ត្រ បានរកឃើញថា ទឹកចម្រាញ់ពីម្រះអាចរារាំងបានការរីកចម្រើននៃកោសិកាមហារីកសុដន់ ក្នុងបន្ទប់ពិសោធន៍ ។ឥឡូវនេះ ពួកអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលមហារីក CU របស់សាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ Skaggs នៅ Colorado (អាមេរិក) បានរកឃើញគំហើញថ្មីអំពីប្រភេទផ្លែដ៏សម្បូរនៅអាស៊ីនេះ ។ ពួកគេពិនិត្យឃើញទឹកម្រះ មានឥទ្ធិពលទៅដល់ដំណើរការបំប្លែង glucose កាត់បន្ថយការផ្គត់ផ្គង់ថាមពលឲ្យកោសិកាមហារីកលំពែងរួចកម្ទេចវាចោល ។ មហារីកលំពែងជាមហារីក មួយប្រភេទដ៏កាចសាហាវ ហើយមានអត្រាមរណៈខ្ពស់ អាស្រ័យដោយពុំងាយរកឃើញ ។ ដោយឡែកនៅអាមេរិក ក្នុង១ឆ្នាំៗមានជំងឺនេះប្រមាណ៤៥.២២០ ត្រូវបានរកឃើញ ហើយ ៣៨.៤៦០ករណី បានស្លាប់ ។

ក្រុមស្រាវជ្រាវពិនិត្យឃើញថា ក្រោយពេលឲ្យកណ្តុរ ផឹកទឹកម្រះនោះសមត្ថភាពលូតលាស់នៃកោ សិកាមហារីកលំពែងថយចុះបាន៦០% ។ ក្នុងការអនុវត្ត ក្នុងបន្ទប់ពិសោធន៍ ក៏ផ្តល់លទ្ធផលដូចគ្នាដែរ ។ម្រះទឹកម្រះបានទប់ស្កាត់មិនឲ្យកោសិកាមហារីក បំប្លែង glucose និងធ្វើឲ្យកោសិកានេះពុំទទួលបានថាមពល ក្នុងពេលដែលវាពុំឥទ្ធិពលដល់កោសិកាធម្មតាដទៃទៀតឡើយ ។ ហេតុផលសំខាន់គឺដោយសារបណ្តាកោសិកាមហារីក វាចំណុះទៅលើថាមពលនៃ glucose ។ ក្រុមអ្នកស្រាវជ្រាវកំពុងតែអភិវឌ្ឍន៍ប្រភេទឱសថថ្មីៗ ដើម្បីវាយលុកសមត្ថភាព ផ្គត់ផ្គង់ថាមពលរបស់កោសិកាមហារីក ។ ប៉ុន្តែឥឡូវ នេះ យើងមានសារធាតុធម្មជាតិមួយអាចបំពេញបានកិច្ចការនេះ លោកសាស្ត្រាចារ្យ Rogesh Agarwal ដែលជាអ្នកស្រាវជ្រាវពោល ។ការសិក្សានេះត្រូវបានចុះផ្សាយលើទស្សនាវដ្តី Carcenogenesis ៕

ប្រភព៖ iknow

  • ទឹកចម្រាញ់ពីម្រះ ព្យាបាលបានមហារីកលំពែង?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:សុខភាព
Tags: