ផ្អើល​ទាំង​ព្រឹក!​ប្រទះ​ឃើញ​បុរស​ម្នាក់​​ដេក​ស្លាប់​ ​នៅ​ក្នុង​រថយន្ត

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុងរថយន្ត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាននៅទីនោះ ចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ១០៣ (ជួរប្រឡាយបាក់ទូក) ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់នោះត្រូវបានគេស្គាល់ ឈ្មោះ ឡាំ ច័ន្ទណារិទ្ធ អាយុ៣៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង ស្នាក់នៅផ្ទះជួលក្នុងភូមិខាងលើ មានស្រុកកំណើតនៅភូមិទួលតាឯក២ សង្កាត់ទួលតាឯក ខេត្តបាត់ដំបង បានជិះរថយន្តម៉ាក Matiz ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2P-0062 ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យ៕

ផ្អើល​ទាំង​ព្រឹក!​ប្រទះ​ឃើញ​បុរស​ម្នាក់​​ដេក​ស្លាប់​ ​នៅ​ក្នុង​រថយន្ត ផ្អើល​ទាំង​ព្រឹក!​ប្រទះ​ឃើញ​បុរស​ម្នាក់​​ដេក​ស្លាប់​ ​នៅ​ក្នុង​រថយន្ត ផ្អើល​ទាំង​ព្រឹក!​ប្រទះ​ឃើញ​បុរស​ម្នាក់​​ដេក​ស្លាប់​ ​នៅ​ក្នុង​រថយន្ត

ប្រភព៖ kqube

  • ផ្អើល​ទាំង​ព្រឹក!​ប្រទះ​ឃើញ​បុរស​ម្នាក់​​ដេក​ស្លាប់​ ​នៅ​ក្នុង​រថយន្ត已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:កំសាន្ត
Tags: