មតិ​​កញ្ញាធី សុវណ្ណថា ពេលសំណេះសំណាល​ពលរដ្ឋ​ នៅ​​​ឧត្តរ​​មានជ័យ​​ព្រឹក​​មិ​ញ​

​ខេត្តឧត្តរ​មានជ័យ ៖ ​​កញ្ញា​​ធី សុវណ្ណ​ថា​ នាយិកា​​អង្គការ​យុវជន​កិច្ចការ​​សង្គម កាលពី​ព្រឹក​​ថ្ងៃ​ទី​១៨​ មិថុនា​ ២០១៦ ​បាន​ចុះ​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ ប្រមាណ​ជិត​១០០០​នាក់​ ស្ថិត​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ ខេ​​ត្ត​ឧត្ត​មាន​ជ័យ​ ។

ក្នុង​ឱកាស​នោះ ​គេ​សង្កេត​ឃើញជាក់ស្តែង​ គឺ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ បាន​គាំទ្រ​សកម្មភាព​​ដែល​កញ្ញា​ធី សុវណ្ណ​ថា​ ប្តឹង​លោក
​កឹ​ម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​តុលាការ​កំពុង​អនុវត្តតាម​​នីតិ​វិ​ធី​ ។​

ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករនោះ  ​កញ្ញា​​ធី សុវណ្ណ​ថា ​បាន​លើក​ឡើង​ថា​ អង្គការ​របស់​កញ្ញា​ កំពុង​ធ្វើ​សកម្មភាព​ជួយ​ដល់​ពលរដ្ឋ​គ្រប់​ទីកន្លែង​ រាល់​សកម្មភាព​សង្គម ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិខ្មែរ​យើង​​ឱ្យ​​មានការ​រីក​ចំរើន​​កាន់តែ​ខ្លាំង​ថែម​ទៀត​ ។

​ជាមួយ​គ្នា​នោះ​ដែរ​ កញ្ញា​ធី សុវណ្ណ​ថា​ បាន​ប្រាប់​បង​ៗ​ មីង ​មា​ ​លោកតា​ លោកយាយ​ទាំងអស់​ថា​ យើង​ទាំងអស់​គ្នា​កុំ​គាំទ្រ​មេ​ដឹក​នាំ​​បក្សនយោបាយ​ណា​ ដែល​មានរឿង​អាស្រូវ​ ដូច​ជា​លោក​កឹ​ម សុខា​ ជា​ដើម​ ។