​រថយន្ត​TUNDRA លោត​ឡើង​ទំ​លើ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​

ភ្នំពេញ:
ស្ថិតក្នុង​អាកា​រៈ​ស្រវឹង​ខ្លាំង បុរស​ម្នាក់​បាន​បើករថយន្ត ស៊េរី​ទំនើប​១​គ្រឿង ម៉ាក TUNDRA ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-2233 ឡើង​ទៅបុក​របាំង​ថ្ម ចែក​ទ្រូងផ្លូវ បាក់​អស់​ជាច្រើន​កង់ ហើយ​រថយន្ត​នៅ​ទំ ជាប់​ពីលើ​របាំង​ថ្ម​នោះ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១ និង​៤៥​នាទី ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ផ្លូវ ២១៧ សង្កាត់​ផ្សារ​អូរ​ឬ​ស្សី​៣ ខណ្ឌ​៧​មករា ។​
​យ៉ាងណាមិញ បុរស​ជា​ម្ចាស់​រថយន្ត មិនបាន​ផ្តល់ព័ត៌មាន​ផ្ទាល់ខ្លួន ដល់​អ្នកសារព័ត៌មាន​ឡើយ ដោយ​គាត់​បាន​ចុះមក​ចរចារ ជាមួយ​សមត្ថកិច្ច​តែប៉ុណ្ណោះ តែ​ទោះជា​យ៉ាងនេះ​ក្តី រថយន្ត​នៅតែ​ត្រូវ​សមត្ថកិច្ច​ឃាត់ទុក ដើម្បី​តម្រូវ​ឲ្យ​ជនបង្ករ ផ្តល់​សំណង​ចំពោះ​ការខូចខាត​នេះ​៕N/S