ក្តៅ!ក្តៅ! ចាប់បានហើយ ​អ្នក​ធ្វើឱ្យខូច​ ស្ពាន​​នៅ​កំពត

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​ក​កម្លាំង​នគរបាល​ខេត្តកំពត នា​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​ជិត​រង្វង់​មូល​ផ្សារ​កន្ទួត ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​បើក​​រ​​ថយន្ត​ម៉ាក​យី​ឌុ​ប​ដឹកឈើ​ជ្រុង​ពេញ បាន​បើក​ឆ្លងកាត់​ស្ពាន​មួយ​ខ្សែ​ឈ្មោះ «​ស្ពាន​ជ័យ​សេនា​» បណ្តាល​ឱ្យ​បាក់​មួយ​កំណាត់​នោះ បន្ទាប់​​ពី​មាន​ដីកា​​ឱ្យ​ចាប់ខ្លួន​បុរស​ខាងលើ​នោះ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​នោះ​​ឈ្មោះ​ជឿ​ន ថេ​ង អាយុ​ជាង​៣០​ឆ្នាំ មានស្រុក​កំណើត​ក្នុងភូមិ​ខាងលើ ដែល​​ការ​ចាប់ខ្លួន​បាន​នេះ ខណៈ​​គាត់​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​ហូប​គុយទាវ ។ បុរស​រូបនោះ​​ត្រូវ​គេ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​បង្ក​​ឱ្យ​បាក់​ស្ពាន​នេះ គឺ​បាន​ព្យាយាម​សុំ​អន្តរាគមន៍​ពីថ្នាក់​លើ​​ក្នុង​ការ​ជួសជុលស្ពានឡើងវិញ​​ដែរ តែ​គ្មាន​អ្នក​ហ៊ាន​​ទទួល​នោះ​ទេ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៩ មិថុនា ២០១៦ រថយន្ត​ម៉ាក​យី​ឌុ​ប​មួយ​គ្រឿង​មាន​ដឹកឈើ​ជ្រុង​ពេញ​បើក​ឆ្លងកាត់​ស្ពាន​មួយ ខ្សែ​ឈ្មោះ «​ស្ពាន​ជ័យ​សេនា​» ក្នុងភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក បណ្តាល​ឱ្យ​បាក់​មួយ​កំណាត់ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​ធ្លាក់​រថយន្ត ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។ ក្រោយ​ពី​កើតហេតុ ត្រូវ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត និង​ឈើ​ដែល​ធ្លាក់​រប៉ាត់រប៉ាយ​នៅ​លើ​ស្ពាន ។

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា ករណីបាក់ស្ពាននេះ ក៏ធ្លាប់កើតឡើងនៅ ស្ថិតនៅក្នុងឃុំ ព្រែកក្របៅ ចន្លោះផ្លូវពីថ្នល់ទទឹង ឃុំជ្រៃវៀន ទីរួមស្រុកព្រៃឈរ ទៅឃុំពាមជីកង ស្រុកកងមាស បានបាក់ទាំងស្រុង កាលពីយប់មិញ ដោយសាររថយន្ត ដឹកអុសមួយគ្រឿង បានបើកឆ្លងកាត់។

យោងតាមមន្រ្តីនគរបាល បានឲ្យដឹងថា ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើងនៅ វេលាម៉ោងប្រមាណ ១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥។ មន្រ្តីនគរបាលបន្តថា នៅម៉ោងកើតហេតុ មានរថយន្ត មួយគ្រឿងម៉ាក ហ្វីណូ ដឹកអុសពេញ បានបើកបរឆ្លងកាត់ ដល់ពាក់កណ្តាលស្ពាន ស្រាប់តែបាក់តែម្តង។

ក្រោយកើតហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ បន្សល់តែរថយន្ត នៅជាប់កណ្តាលស្ពាន។ នៅព្រឹកថ្ងៃទី២៦ ខែមីនា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅកន្លែងកើតហេតុ ដើម្បីស្ទួចយក រថយន្តចេញ និងពិនិត្យការខូចខាត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្តៅ!ក្តៅ! ចាប់បានហើយ ​អ្នក​ធ្វើឱ្យខូច​ ស្ពាន​​នៅ​កំពត

ក្តៅ!ក្តៅ! ចាប់បានហើយ ​អ្នក​ធ្វើឱ្យខូច​ ស្ពាន​​នៅ​កំពត

ក្តៅ!ក្តៅ! ចាប់បានហើយ ​អ្នក​ធ្វើឱ្យខូច​ ស្ពាន​​នៅ​កំពត

ក្តៅ!ក្តៅ! ចាប់បានហើយ ​អ្នក​ធ្វើឱ្យខូច​ ស្ពាន​​នៅ​កំពត

ក្តៅ!ក្តៅ! ចាប់បានហើយ ​អ្នក​ធ្វើឱ្យខូច​ ស្ពាន​​នៅ​កំពត