“Jailbreak” គ្រោង​ចំណាយ​ច្រើន​ជាង​​​រឿង​ទី​១​គុណ​នឹង​៥ដង

“Jailbreak” ជា​ភាពយន្ត​វាយ​ប្រហារ​ខ្នាត​ធំ​​ទី​២​របស់​ផលិតកម្ម​ “កងចក្រ​ភាពយន្ត” បាន​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ម្សិល​មិញ​ហើយ​ ដែល​រឿង​នេះ​គឺ​​គ្រោង​ចំណាយ​​ច្រើន​ជាង​ប្រមាណ​ ៥ ទៅ​ ៦​​ដង​​នៃ​​រឿង “ហនុមាន” ជា​ស្នាដៃ​ដំបូង ។

“Jailbreak” គ្រោង​ចំណាយ​ច្រើន​ជាង​​​រឿង​ទី​១​គុណ​នឹង​៥ដង

​តំណាង​ផលិតកម្ម “កងចក្រ​ ភាពយន្ត” បាន​លើក​ឡើង​ថា ” រឿង​នេះ​យើង​រំពឹង​ថា​វា​ជោគជ័យ​ច្រើន​ជាង​រឿង​ទី​១ ព្រោះ​រឿង​ថ្មី​នេះ​យើង​មាន​អ្វី​ Surprise​ ដល់​អ្នក​គាំទ្រ​ច្រើន​ទាំង​សាច់​រឿង​​និង​តួ​សម្ដែង​ ហើយ​ជា​ពិសេស​រឿង​នេះ​ក៏​ត្រូវ​យក​ទៅ​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ផ្សេងៗ​ដែរ”។ លោក​បន្ត​ថា អ្វី​ដែល​រឹត​តែ​អស្ចារ្យ​សម្រាប់​រឿង “Jailbreak” នេះ​គឺ​ខាង​ផលិតករ​បាន​សម្រេច​ចិត្ត​សាងសង់​គុក​ចំនួន​បី​ជាន់​ដើម្បី​ឲ្យ​ស៊ី​និង​សាច់​រឿង​ក៏​ដូច​ជា​មាន​ភាព​​ជាក់​ស្ដែង​ទៅ​និង​សាច់​រឿង “Jailbreak” នេះ​តែ​ម្ដង។

“Jailbreak” គ្រោង​ចំណាយ​ច្រើន​ជាង​​​រឿង​ទី​១​គុណ​នឹង​៥ដង

​​​​​“Jailbreak” នឹង​ចាប់​ផ្ដើម​ថត​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ​  ដែល​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​ហូលីវូដ ឈាម​ជ័រ​ខ្មែរ​បារាំង Jean Paul-Ly តារា​ល្បុក្កតោ​លោក អ៊ួ តារា និង លោក សាវិន ហ្វីលីព ជា​ដើម៕

អត្ថបទ៖ SAMEDY